Swift cc time

កម្មករជំនាញ«ផ្គុំ និងដំឡើងរថយន្ត»ក្នុងក្រុមហ៊ុនជប៉ុននៅកម្ពុជាជិត៨០%ជាសិស្សបញ្ចប់ការសិក្សាពី TVET

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
កម្មករនិយោជិតខ្មែរ ក្នុងក្រុបហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង។

ភ្នំពេញ៖ បច្ចុប្បន្នកម្មករនិយោជិតខ្មែរចំនួន ១៤២នាក់ (ស្រី ២៤នាក់) កំពុងចូលបម្រើការងារក្នុងក្រុមហ៊ុនជប៉ុននៅប្រទេសកម្ពុជា គឺក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង។កម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅ ក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង គឺមានប្រមាណជិត ៨០% ជាសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET។នេះបើយោងតាមរបាយការណ៍របស់លោកឧកញ៉ា គង់ នួន អគ្គនាយកក្រុមហ៊ុន។

រោងចក្រ តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង (ខេមបូឌា) ឯ.ក (Toyota Tsusho Manufacturing (Cambodia) Co., Ltd) ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ។រោងចក្រនេះ បានបើកដំណើរការកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤។

បើតាមលោកឧកញ៉ា គង់ នួន ចាប់តាំងពីបើកដំណើរការ បច្ចុប្បន្នមានកម្មករនិយោជិតបំពេញការងារចំនួន ១៤២នាក់ (ស្រី ២៤នាក់)។ កម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET។លោកឧកញ៉ា គង់ នួន បានអរគុណរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើកម្មករជំនាញ និងលក្ខខណ្ឌការងារ ព្រមទាំងជាកម្លាំងលើកទឹកចិត្តដល់រោងចក្រក្នុងការបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងក្នុងការបន្តអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា។

ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការ លោក ហេង សួរ បានថ្លែងបង្ហាញពីមោទនភាពសម្រាប់កម្មករខ្មែរដែលបានចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ ជាពិសេសការផ្គុំ និងដំឡើងរថយន្តដោយកូនខ្មែរព្រោះថា រថយន្ត តូយ៉ូតា ជាម៉ាកគុណភាព និងពេញនិយមប្រើប្រាស់នៅកម្ពុជា។ 

ឯកឧត្តមរដ្ឋមន្ត្រី វាយតម្លៃខ្ពស់ចំពោះម្ចាស់រោងចក្រដែលបានផ្តល់ឱកាសការងារ និងអនុវត្តប្រកបដោយអនុលោមភាពតាមច្បាប់ស្តីពីការងារបានយ៉ាងល្អប្រសើរ ក៏ដូចជាផ្តល់អត្ថប្រយោជន៍នានាជូនដល់បងប្អូនកម្មករនិយោជិត ហើយរោងចក្រនេះមានប្រព័ន្ធគ្រប់គ្រងដោយបច្ចេកវិទ្យា និងកន្លែងធ្វើការប្រកបដោយផាសុកភាព។ ក្រសួងនឹងបន្តកិច្ចសហការជាមួយក្រុមហ៊ុនដើម្បីផ្តល់ឱកាសទទួលបានការបណ្តុះបណ្តាល ការងារ និងប្រាក់ចំណូលកាន់តែប្រសើរបន្ថែមទៀត៕

Khcct banner

អត្ថបទទាក់ទង