ភ្នំពេញ៖ Kénz Cambodia នាថ្ងៃទី២ សីហា ២០២៦ បានរៀបចំពិធីសម្ពោធដាក់លក់ជាផ្លូវការនូវ«ផលិតផលថែរក្សាសក់ (Premium Hair Care)» ថ្មីស្រឡាងចំនួន៣ រួមមាន ស្ក្រាប់សក់ សាប៊ូកក់សក់ និងក្រែមបន្ទន់សក់។ ផលិតផលថែរក្សាសក់ថ្មីទាំង ៣មុខនេះត្រូវបានបង្កើតឡើងយ៉ាងសម្រិតសម្រាំង ដែលផ្សំឡើងពីវត្ថុធាតុដើមកម្រ និងមានតម្លៃថ្លៃគឺ ផ្សិត White Truffle អាចផ្តល់ផលល្អខ្លាំងទៅដល់សុខភាពស្បែកក្បាល និងសរសៃសក់។
Kénz គឺជាប្រេនថែរក្សាសក់លំដាប់ប្រណិត ដែលបង្កើតឡើងក្នុងគោលបំណងជួយឱ្យអ្នកប្រើប្រាស់អាចទទួលបានសក់ដែលមានសុខភាពល្អ រឹងមាំ និងស្រស់ស្អាតជាងមុន តាមរយៈការប្រើប្រាស់ផ្សិតកម្រ White Truffle Extract បូករួមនឹងធាតុផ្សំធម្មជាតិ និងរូបមន្តច្នៃប្រឌិតថ្មីៗ ដើម្បីចិញ្ចឹមស្បែកក្បាល ជួសជុលសក់ខូច និងលើកកម្ពស់កម្រិតនៃការថែរក្សាសក់ប្រចាំថ្ងៃឱ្យកាន់តែមានប្រសិទ្ធភាព។ ផលិតផលថែរក្សាសក់ថ្មីទាំង ៣មុខរបស់ Kénz រួមមាន ស្ក្រាប់សក់ (Kénz Hair Scrub) សាប៊ូកក់សក់ (Kénz Shampoo) និងក្រែមបន្ទន់សក់ (Kénz Conditioner)។
ផលិតផលថែរក្សាសក់ថ្មីទាំង ៣មុខនេះ ត្រូវបានបង្កើតឡើងយ៉ាងសម្រិតសម្រាំង ដោយសិក្សាយល់ដឹងស៊ីជម្រៅពីបញ្ហារបស់អតិថិជនជាចម្បង និងបានជ្រើសរើសវត្ថុធាតុដើមដ៏កម្រ និងមានតម្លៃថ្លៃបំផុតនៅលើពិភពលោក គឺ ផ្សិត White Truffle (ដែលមានតម្លៃចន្លោះពី ៥,០០០ ដល់ ៧,០០០ ដុល្លារក្នុងមួយគីឡូក្រាម)។ ផ្សិតកម្រនេះសម្បូរទៅដោយអាស៊ីតអាមីណូ សារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន និងសារធាតុរ៉ែជាច្រើន ដែលផ្តល់ផលយ៉ាងអស្ចារ្យដល់សុខភាពស្បែកក្បាល និងសរសៃសក់។
លោក សុង សុវណ្ណារ៉ា ជានាយកប្រតិបត្តិ នៃផលិតផលKénz Cambodia បានថ្លែងក្នុងពិធីសម្ពោធដាក់លក់ជាផ្លូវការថា «ការដាក់សម្ពោធថ្ងៃនេះ គឺជាការបើកទំព័រថ្មីនៃការបង្ហាញខ្លួនរបស់ Kénz ជាមួយផលិតផលថ្មីទាំង ៣មុខ ដែលមានគុណភាពស្តង់ដារខ្ពស់ ទាំងរូបរាង ស្ដង់ដារវេចខ្ចប់ និងតម្លៃសមរម្យ ដែលនាំមកជូនជនជាតិកម្ពុជានូវបទពិសោធន៍លំដាប់ប្រណិត ក្នុងតម្លៃដែលគ្រប់គ្នាអាចប្រើប្រាស់បាន ដោយទំនុកចិត្ត និងមោទនភាពបំផុត។ Kénz នឹងមិនត្រឹមតែទទួលបានជោគជ័យនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែនឹងប្រែក្លាយជាប្រេនរបស់កម្ពុជា ដែលមានឈ្មោះបោះសំឡេង និងត្រូវបានទទួលស្គាល់នៅលើឆាកអន្តរជាតិនានានាពេលអនាគតដ៏ខ្លីខាងមុខនេះ។»។
ក្នុងបទសម្ភាសជាមួយស៊ីស៊ីថាមស៍ លោកស្រី ផន សុផារី ជាសហស្ថាបនិក នៃផលិតផលKénz Cambodia បានរៀបរាប់ថា ផលិតផល Kénz កើតចេញពីបញ្ហាដែលលោកស្រីបានជួបផ្ទាល់កាលពី៥ឆ្នាំមុន ដោយលោកស្រីបានជ្រុះសក់ខ្លាំង រហូតបាត់បង់ទំនុកចិត្ត និងព្យាយាមស្វះស្វែងរកគ្រប់វិធីដើម្បីអាចដុះសក់វិញ ដូចជាការដាំសក់ជាដើម តែពុំបានជោគជ័យនោះឡើយ។ រហូតដល់ពេលដែលលោកស្រី បានប្រើប្រាស់ខ្លួនឯងជាច្រើនលើកច្រើនសារ ឃើញប្រសិទ្ធភាព ព្រមទាំងកាត់បន្ថយសក់ជ្រុះ ទើបលោកស្រីគិតថា ការនាំចូលផលិតផលស្តង់ដាអន្តរជាតិនេះ នឹងជួយដោះស្រាយបញ្ហាអ្នកដែលមានបញ្ហាសក់ផ្សេងទៀត ដើម្បីបង្កើនជំនឿចិត្តត្រលប់មកវិញ។
នៅក្នុងព្រឹត្តិការណ៍នេះ Kénz Cambodia ក៏បានប្រកាសពីទិសដៅយុទ្ធសាស្ត្រយ៉ាងច្បាស់នូវចក្ខុវិស័យ ចង់ក្លាយជាប្រេនថែរក្សាសក់លំដាប់ប្រណិតឈានមុខគេ ដែលឯកទេសខាងសុខភាពស្បែកក្បាល និងផ្តល់ជូននូវសក់ទន់រលោង មានទម្ងន់ និងមានសុខភាពល្អមើលឃើញភ្លាមៗ។ Kénz មានបេសកកម្ម ផ្តល់ជូននូវផលិតផលថែរក្សាសក់កម្រិតជឿនលឿន ដែលផ្សំឡើងដោយបច្ចេកវិទ្យាចុងក្រោយ និងសម្បូរទៅដោយសារធាតុចម្រាញ់ពីផ្សិត Truffle ដ៏មានតម្លៃ ដើម្បីជួយការពារ និងដោះស្រាយបញ្ហាសក់ និងស្បែកក្បាលផ្សេងៗ។
ផលិតផលថែរក្សាសក់ថ្មីទាំង ៣មុខរបស់ Kénz រួមមាន ស្ក្រាប់សក់ (Kénz Hair Scrub) សាប៊ូកក់សក់ (Kénz Shampoo) និងក្រែមបន្ទន់សក់ (Kénz Conditioner) ត្រូវបានដាក់លក់ជាផ្លូវការដែលអាចជាវតាមរយៈតំណភ្ជាប់៖ www.becambodia.com។
គួររម្លឹកថា មុនឈានមកដល់ការបើកទំព័រថ្មីជាមួយប្រេន Kénz Cambodia ក្រុមហ៊ុនបានចាប់ផ្តើមចេញពី សិប្បកម្ម Khinry ក្នុងឆ្នាំ២០២១ និងបានបង្កើតផលិតផលក្រោមស្លាកសញ្ញា «BE Product» ដែលបានចរាចរណ៍នៅលើទីផ្សារជាង ៥ឆ្នាំមកហើយ។ ផលិតផលស្ក្រាប់ធម្មជាតិ, BE ម៉ាសសារ៉ាយ, ម៉ាសធ្យូងឫស្សី, សាប៊ូដុសខ្លួន និង BE Spray បាញ់បំបាត់មុនខ្នង សុទ្ធសឹងតែទទួលបានការគាំទ្រ និងទំនុកចិត្តយ៉ាងខ្លាំងពីសំណាក់អតិថិជនគ្រប់មជ្ឈដ្ឋាន។ សិប្បកម្ម Khinry មិនត្រឹមតែផ្តល់ជូននូវផលិតផលដែលមានគុណភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតឱកាសការងារជូនបុគ្គលិកជាច្រើននាក់ និងជួយជំរុញអាជីវករខ្នាតតូច មធ្យម និងធំ ឱ្យរីកលូតលាស់ជាបន្តបន្ទាប់៕