Swift cc time

ក្រសួងទេសចរណ៍កម្ពុជា បញ្ចុះតម្លៃ«សេវាកម្មទេសចរណ៍»ពី ១០%-៥០% ជូនភ្ញៀវទេសចរក្នុងខេត្តសៀមរាប

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

សៀមរាប៖ ក្រសួងទេសចរណ៍ នឹងដាក់ឱ្យដំណើរការសាកល្បង “កម្មវិធីលក់បញ្ចុះតម្លៃសេវាកម្មទេសចរណ៍ប្រចាំឆ្នាំ២០២៦ ខេត្តសៀមរាប 2026 Siem Reap Tourism Service Mega Sale” ដោយគ្រោងនឹងដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ តទៅ។ ក្នុងនោះភ្ញៀវទេសចរជាតិ និងអន្តរជាតិ នឹងទទួលបានការបញ្ចុះតម្លៃចន្លោះពី ១០%-៥០% លើសេវាកម្មទេសចរណ៍កម្រិតផ្កាយ៣ រហូតដល់ផ្កាយ៥ នៅខេត្តសៀមរាប ដោយគ្រាន់តែធ្វើការកក់សេវាកម្មទេសចរណ៍តាមរយៈគេហទំព័រ www.cambodiawonder.com

បើតាមក្រសួងទេសចរណ៍បានបញ្ជាក់ថា ដើម្បីចូលរួមជំរុញសកម្មភាពទេសចរណ៍ក្នុងខេត្តសៀមរាបក្នុងរដូវកាលបៃតងឱ្យមានភាពរស់រវើកបន្ថែមទៀត ក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយសមាគមសណ្ឋាគារកម្ពុជាសាខាខេត្តសៀមរាប និងសមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប ពិសេសការគាំទ្រពីអាជីវកម្មទេសចរណ៍នានាក្នុងខេត្តសៀមរាប សូមដាក់ឱ្យដំណើរការសាកល្បង “កម្មវិធីលក់បញ្ចុះតម្លៃសេវាកម្មទេសចរណ៍ប្រចាំឆ្នាំ២០២៦ ខេត្តសៀមរាប 2026 Siem Reap Tourism Service Mega Sale” ដោយគ្រោងនឹងដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ តទៅ។

ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមានបំណងមកទស្សនាកម្សាន្តខេត្តសៀមរាបអាចធ្វើការ កក់សេវាកម្មទេសចរណ៍តាមរយៈគេហទំព័រ www.cambodiawonder.com ដោយទទួលបានការបញ្ចុះតម្ល ពិសេសចាប់ពី ១០% ដល់ ៥០% សម្រាប់សេវាកម្មកម្រិតផ្កាយ៣ រហូតដល់ផ្កាយ៥៕


Khcct banner

អត្ថបទទាក់ទង