ព្រះសីហនុ៖ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានធានា «សុខសុវត្តិភាព» ជូនអ្នកទេសចរដែលមកកម្សាន្តនៅប្រទេសកម្ពុជា ជាពិសេស ខេត្តព្រះសីហនុ ហើយលោកប្តេជ្ញាចិត្តថា នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយការិយាល័យកុងស៊ុលចិន និង អាជ្ញាធរពាក់ព័ន្ធ ដើម្បីរៀបចំទទួលបដិសណ្ឋារកិច្ចឱ្យកាន់តែល្អ ដើម្បីទទួលភ្ញៀវទេសចរមកកាន់ខេត្តព្រះសីហនុ ដោយភាពកក់ក្តៅ សុវត្តិភាព និងទំនុកចិត្តខ្ពស់។
បើតាមលោកអភិបាល បច្ចុប្បន្នក្រុម Scams ត្រូវបានក្នុងខេត្តព្រះសីហនុត្រូវបានអាជ្ញាធរខេត្តបោសសំអាតបានច្រើនហើយជោគជ័យតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។តែយ៉ាងណាលោករកឃើញថា នៅមានក្រុម Scams មួយចំនួនរត់ទៅជ្រកក្រោមផ្លាក «ភោជនីយដ្ឋាន ផ្ទះសំណាក់ គ្លីនិក » ក្រោយអាជ្ញាធរ ខេត្តព្រះសីហនុ បង្រ្កាបមេខ្លោងធំៗ ខណៈអាជ្ញាធខេត្តបន្តបោសសំអាត៕