Swift cc time

មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាបរិច្ចាគបន្ថែមជាង ៥ ម៉ឺនដុល្លារ ពីសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាបរិច្ចាគបន្ថែមជាង ៥ ម៉ឺនដុល្លារ ពីសមាគអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា។ នេះជាលើកទី៣ហើយដែលសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានចូលរួមកៀរគរ និងប្រគល់ថវិកាបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា។ ពិធីប្រគល់ និងទទួល ថវិកាបរិច្ចាគនេះ ត្រូវបានធ្វើឡើងក្រោមវត្តមានរបស់លោក ចន ណារិទ្ធិ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា និង លោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងភាគីពាក់ព័ន្ធជាច្រើនរូបទៀត។

បើតាមលោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានមានប្រសាសន៍ថា ការចូលរួមបរិច្ចាគនេះ ដើម្បីឆ្លើយតបនឹងការអំពាវនាវរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងអំឡុងពិធីបើកយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦។

ប្រធានសមាគមរូបនេះ បានបញ្ជាក់ថា នេះជាលើកទី៣ ហើយដែលសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានចូលរួមកៀរគរ និងប្រគល់ថវិកាបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដោយលើកទី១ បានបរិច្ចាគថវិកាចំនួន ៥៩ ៩៩៩ ដុល្លារអាម៉េរិក កាលពីឆ្នាំ២០២៤, លើកទី២ បានបរិច្ចាគថវិកាចំនួន ១០០ ០០០ ដុល្លារអាម៉េរិក កាលពីឆ្នាំ២០២៥ និង លើកទី៣ នេះ បរិច្ចាគថវិកាចំនួន ៥០ ០០០ ដុល្លារអាម៉េរិក។

បើតាមមូលនិធិគន្ធបុប្ផា ការបរិច្ចាគពីសំណាក់សប្បុរសជន ទោះតិចក្ដីច្រើនក្ដី សុទ្ធតែមានតម្លៃដ៏ធំធេង ក្នុងការចូលរួមសង្គ្រោះជីវិតទារក និងកុមារនៅកម្ពុជា រាប់លានករណីក្នុងមួយឆ្នាំៗ។ សប្បុរសជនអាចបន្តចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈ QR Code ឬលេខគណនី របស់មូលនិធិគន្ធបុប្ផាកម្ពុជា នៅតាមបណ្ដាគ្រឹះស្ថានហិរញ្ញវត្ថុជាដៃគូរបស់មូលនិធិឬ ធ្វើការទំនាក់ទំនង តាមរយៈលេខទូរសព្ទ៖ ០១២ ២៣៥ ៥៨២, ០៩៩ ៣៣៣ ១៣៣, ០១២ ៩២៩ ៧២៧, ០១៦ ៨០៨ ៩០៥, ឬ ០៧០ ២០៦ ៧៤៦៕


Khcct banner

អត្ថបទទាក់ទង