Cctime 6monthsfree desktop
Cc times  web banner kh (2)

ក្រសួងអប់រំ និងដៃគូអភិវឌ្ឍដាក់ចេញយុទ្ធនាការការពារសុវត្ថិភាពសិស្សពីកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សិស្សានុសិស្សចូលរៀនឡើងវិញនៅសាលាបាក់ទូក។

ភ្នំពេញ៖ថ្ងៃបើកបវេសនាកាលឆ្នាំសិក្សាថ្មី២០២០-២០២១ បានចាប់ផ្តើមហើយនៅថ្ងៃទី១១ ខែមករានេះ។ជាមួយគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡា និង ដៃគូអភិវឌ្ឍក្នុងវិស័យអប់រំ បានដាក់ចេញយុទ្ធនាការការពារសុវត្ថិភាពសិស្សពីកូវីដ-១៩។យុទ្ធនាការនោះធ្វើឡើងក្រោមប្រធានបទ «ការពារខ្លួនឥឡូវនេះ កុំចាំថ្ងៃស្អែក» ដើម្បីអំពាវនាវដល់ អាណាព្យាបាលសិស្សទាំងអស់ ឱ្យនាំកុមារត្រឡប់មកចូលសាលារៀនវិញ និងស្នើឱ្យលោកគ្រូ អ្នកគ្រូរៀបចំបរិស្ថានសាលារៀនឲ្យបានល្អ ដើម្បីការពារសិស្សពីការឆ្លងវីរុសកូវីដ-១៩។

យុទ្ធនាការនេះ ធ្វើឡើងក្រោមប្រធានបទ “ការពារខ្លួនឥលូវនេះ កុំចាំស្អែក” ដោយ ពង្រឹង ការ អនុវត្ត ឥរិយាបថការពារសុវត្ថិភាព ពីជំងឺកូវីដ-១៩ ក៏ដូចជាផ្សព្វផ្សាយសារជាច្រើនដទៃទៀត ដើម្បីឱ្យសាលារៀនមានបរិស្ថាន សុវត្ថិភាព សុខភាពល្អ និង ការអភិវឌ្ឍសម្រាប់កុមារ។ សារអប់រំទាំងនេះ នឹង ត្រូវបានផលិតជាវីដេអូ ផ្ទាំង រូបភាព ស្ព៉ត់វិទ្យុ និង សារ ជាអក្សរ ជាមួយភាព ច្នៃប្រឌិត សម្រាប់ ផ្សព្វផ្សាយទៅទូទាំង ប្រទេស។ សម្ភារផ្សព្វផ្សាយក៏មានបោះពុម្ពជាខិត្តប័ណ្ណ និងជាប្រភេទ ល្បែងកម្សាន្ត ជាដើម សម្រាប់ឱ្យកុមារ យកទៅផ្ទះវិញ ដើម្បី ឱ្យសារអប់រំ អាចជ្រួតជ្រាបទៅដល់ គ្រួសារ និងសហគមន៍។ លើសពីនេះ ក៏មានការផលិតសៀវភៅណែនាំ ជារូបភាពសម្រាប់គ្រូ និងនាយកសាលា អំពីគោលការណ៍ណែនាំស្ដីពីសុវត្ថិភាព ព្រមទាំងបញ្ជីត្រួតពិនិត្យ និងដំបូន្មានសំខាន់ៗ សម្រាប់ចែកជូនសាលារៀន ជាង ១៦.៥០០០សាលា ដើម្បីឱ្យលោកគ្រូ អ្នកគ្រូអាច ចាប់ផ្ដើម ត្រៀមខ្លួនពេញលេញសម្រាប់ឆ្នាំសិក្សាថ្មី។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា៖ “អាទិភាព របស់យើង ក្នុងអំឡុងពេលមានជំងឺ ឆ្លងរាលត្បាត ជាសកល កូវីដ-១៩ គឺការពារសុវត្ថិភាពកុមារ រួមទាំងប្រើប្រាស់គ្រប់មធ្យោបាយ ដែលអាច ធ្វើបាន ទាំងអស់ ដើម្បីជួយ ឱ្យពួកគេនៅតែ បន្តទទួលបានការអប់រំ។ យើងមានមោទនភាព ចំពោះកិច្ចខិតខំ ប្រឹងប្រែង របស់រាជរដ្ឋាភិ បាល កម្ពុជា ក្នុងការ រក្សា ចំនួនករណីឆ្លង ជំងឺនេះ ឱ្យនៅតិច បំផុត បើធៀបនឹងប្រទេស ដទៃទៀតនៅក្នុងពិភព លោក ហើយស្របពេលជាមួយគ្នា ធានា ឱ្យមានការ រៀនសូត្រ ពីចម្ងាយសម្រាប់ សិស្សានុសិស្សគ្រប់រូប និង បើកដំណើរការសាលារៀនឡើងវិញឱ្យបានឆាប់បំផុត តាមដែលអាច ធ្វើ បាន។

ឯកឧត្តមបានបន្តទៀតថា “ឥលូវនេះ ឆ្នាំសិក្សា ថ្មីបាន ចាប់ផ្ដើម ហើយយើងចង់ បញ្ជាក់ពីសាររបស់យើង ឱ្យបានច្បាស់ថា យើង ចង់ឱ្យកុមារវិលត្រឡប់ ចូលសាលារៀនវិញ និងចង់ ឱ្យពួកគេដឹងថា យើងទាំងអស់គ្នាប្រឹងប្រែង ធ្វើការងារយ៉ាង ច្រើន ដើម្បីការពារ ពួកគេពីការឆ្លងមេរោគ នេះ។ ពួកគេក៏ចាំបាច់ត្រូវបំពេញតួនាទី របស់ខ្លួន ដោយអនុវត្តឱ្យបានត្រឹមត្រូវ តាមគោលការណ៍ណែនាំដែល ផ្សព្វផ្សាយ ក្នុងយុទ្ធនាការនេះ”។

គួរបញ្ជាក់ថា យុទ្ធនាការ នេះទទួលបាន ថវិកាគាំទ្រ ពីសហភាព អឺរ៉ុប និងភាព ជាដៃគូសកលសម្រាប់ការ អប់រំ (GPE)។ យុទ្ធនាការនឹងត្រូវអនុវត្តដោយផ្អែកលើជោគជ័យ ដែលទទួលបានពីយុទ្ធនាការ ដែល ក្រសួង និងយូនីសេហ្វ បាន អនុវត្ត កាលពី ខែកញ្ញា ឆ្នាំ២០២០កន្លងមកក្នុងគោលបំណងប្រកាស បើកដំណើរការ សាលារៀនឡើងវិញ ក្រោយពីបានបិទទ្វារអស់រយៈពេល ៦ខែមក។

លោកជំទាវ ខាមិន ម៉ូរ៉េណូ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ “ជំងឺរាតត្បាតកូវីដ-១៩ បាននឹងកំពុងបង្កបញ្ហាប្រឈមចម្បងៗជាច្រើនដល់វិស័យអប់រំ ដោយបង្កើតជាការបញ្ហាលំបាកធ្ងន់ធ្ងរដល់សិស្ស និងគ្រួសារពួកគេ។ ខណៈដែលការរៀនសូត្រតាមអនទ្បាញ ត្រូវបានដាក់ឱ្យអនុវត្តក្រោមកិច្ចដឹកនាំដ៏រឹងមាំរបស់ក្រសួងអប់រំ យុវជន និងកីទ្បា វានៅតែមិនអាចជំនួសឱ្យការបង្រៀននៅក្នុងថ្នាក់បានទ្បើយ ហើយក៏មិនមានសិស្សគ្រប់គ្នាអាចប្រើប្រាស់វាបានទាំងអស់នោះដែរ។ ដូច្នេះកុមារគ្រប់រូប គួរត្រូវបានជំរុញឱ្យត្រលប់ចូលរៀនវិញ ជាមួយនឹងអារម្មណ៍មានសុវត្ថិភាព៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង