ហ្វីលីពីន៖ តំណាងក្រុមហ៊ុនឯកជនកម្ពុជា និងហ្វីលីពីនប្រមាណ ៣៣ ក្រុមហ៊ុន បានជួបពិភាក្សាលើការបើកច្រកទីផ្សារបន្ថែមសម្រាប់បង្កើនការនាំចេញអង្ករ និងកសិផលសក្តានុពលផ្សេងទៀតរបស់កម្ពុជា រួមមានគ្រាប់ស្វាយចន្ទី និងផលិតផលបសុសត្វ មកកាន់ទីផ្សារហ្វីលីពីន។ កិច្ចពិភាក្សានេះ ត្រូវបានធ្វើឡើងរវាងលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយលោក Francisco P. Tiu Laurel Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន។
បើតាមលោក ឌិត ទីណា គោលដៅចម្បងនៃជំនួបនេះ គឺការបង្កើតស្ពានចម្លងទំនាក់ទំនងកាន់តែជិតស្និទ្ធវិស័យឯកជននៃប្រទេសទាំងពីរ ដើម្បីរុញច្រានទំហំពាណិជ្ជកម្មកសិកម្មឱ្យកាន់តែធំ និងធានានិរន្តរភាពសន្តិសុខស្បៀងជូនប្រជាជនទាំងសងខាង។
ក្នុងជំនួបនេះ តំណាងក្រុមហ៊ុនឯកជនកម្ពុជា និងហ្វីលីពីនប្រមាណ ៣៣ ក្រុមហ៊ុន បានជួបពិភាក្សាលើការបើកច្រកទីផ្សារបន្ថែមសម្រាប់បង្កើនការនាំចេញអង្ករ និងកសិផលសក្តានុពលផ្សេងទៀតរបស់កម្ពុជា រួមមានគ្រាប់ស្វាយចន្ទី និងផលិតផលបសុសត្វ មកកាន់ទីផ្សារហ្វីលីពីន។
លោក ឌិត ទីណា ជឿជាក់ថា សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការថ្មីនេះ មិនត្រឹមតែបើកទ្វារទីផ្សារអន្តរជាតិកាន់តែទូលំទូលាយសម្រាប់អង្ករ និងកសិផលកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែនឹងបំប្លែងទៅជាអត្ថប្រយោជន៍សេដ្ឋកិច្ចជាក់ស្តែងជូនដល់បងប្អូនប្រជាកសិកររបស់កម្ពុជា៕