ភ្នំពេញ៖ នាឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មីនេះ ម្រមុខរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសឱ្យអនុវត្តន៍នូវគោលការណ៍ចំនួន១២ចំណុច ដើម្បីទទួលបានលទ្ធផលល្អក្នុងឆ្នាំសិក្សាឆ្នាំបន្ទាប់ពីសាលាត្រូវបានផ្អាកមួយរយៈធំ ដោយសារតែបញ្ហាកូវីដ១៩។
នៅថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មីនេះ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវវិធានការ១២ចំណុច ដើម្បីឱ្យដំណើរការឆ្នាំសិក្សាថ្មី ២០២០-២០២១ ទទួលបានលទ្ធផលល្អប្រសើរ ។
នៅក្នុងសារលិខិត ថ្លែងក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា ២០២០-២០២១ នៅថ្ងៃទី១១ មករា ឆ្នាំ ២០២១ នេះ សម្ដេចបានសង្គត់ធ្ងន់នៅលើវិស័យ អប់រំ និងវិស័យសុខាភិបាលជាអាទិភាពទី១ បន្ទាប់ពីកម្ពុជាទទួលផលពីដំណក់ប្រេងដំបូងស្របពេលនៃខួបលើកទី២២ឆ្នាំ នៃនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ក្នុងការបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជា និងនាំមកនូវសុខសន្តិភាពពេញលេញនិងមានការឯកភាពជាតិទាំងស្រុងជាប្រវត្តិ សាស្ត្រជូនប្រជាជាតិទាំងមូល នៅក្នុងរយៈពេល២២ឆ្នាំ មកនេះ។
ក្នុងសេចក្ដីប្រកាសដដែល សម្ដេចនឹងលើកកម្ពស់សុខភាពអនាម័យក្នុងបរិបទកូវីដ-១៩ ដោយអនុវត្តតាមអភិក្រម«៣ការពារ ៣កុំ»ជាពិសេសការ ចូលរួមទប់ស្កាត់ការឆ្លងកូវីដ-១៩ក្ នុងគ្រឹះស្ថានសិក្សា ការអប់រំអំពីសុវត្ថិភាព សុខភាពសិក្សា ការរក្សាគម្លាត១.៥ម៉ែត្រនិងសុវត្ថិភាពចំណីអាហារ។
បន្ថែមជាងនេះទៅទៀត ក្រសួងអប់រំយុវជននិងកីឡាត្រូវបន្តដឹកនាំ និងអនុវត្តនូវទស្សនាទានថ្មី «គន្លងជីវិតថ្មីក្នុងវិស័យអប់រំ» ដោយគិតគូរអំពីជម្រើសឲ្យបានច្រើន ក្នុងការផ្តល់សេវអប់រំជាពិសេសដំណើរការបង្រៀននិងរៀន ដែលមានភាពទន់ភ្លន់និងធ្វើវិមជ្ឈការនៃសេវាអប់រំអាស្រ័យទៅតាមទីតាំងភូមិសាស្ត្រស្ថានភាពនៃហានិភ័យឆ្លងរីករាលដាលកូវីដ-១៩និងស្ថាន ភាពអប់រំ។ក្នុងនោះដែរ ក្រសួងអប់រំយុវជននិងកីឡាត្រូវបន្តជំរុញ «ការអប់រំឌី ជីថល» ឱ្យទាន់សភាពការណ៍ជាតិតំបន់និងសកលលោក។
ចំនែកចំណុចទី៤ ក្រសួងអប់រំ ត្រូវរៀបចំនិងអនុវត្តកម្មវិធីសិក្សាបំព្រួញដោយកំណត់ជាមុខវិជ្ជាកាតព្វកិច្ចនិងមុខវិជ្ជាជម្រើសមេរៀនសិក្សា ក្នុងថ្នាក់រៀននិងមេរៀនស្វ័យសិក្សា ដើម្បីធានាថា ការរៀន សូត្ររបស់សិស្សានុសិស្សបានពេញលេញផ្តោតលើចំណុចសំខាន់ៗនិងស៊ីជម្រៅជា ពិសេសមេរៀន សម្រាប់ថ្នាក់ទី៩និងទី១២និងការកំណត់មេរៀន សម្រាប់ការប្រឡងសញ្ញាប័ត្រ។
ជាពិសេសក្រសួងអប់រំ ត្រូវធ្វើការពិនិត្យឡើងវិញ ឱ្យស្របនឹងបរិបទថ្មីៗដែលតម្រូវឲ្យមានភាពរស់រវើកនិងកាន់តែធានាបាននូវភាពស័ក្ដិសិទ្ធិនៃការដឹកនាំ និង គ្រប់គ្រងរបស់បុគ្គលិកនៅគ្រប់លំដាប់ថ្នាក់ រួមបញ្ចូលទាំងការគ្រប់គ្រងគ្រូបង្រៀ ន ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងវិស័យអប់រំនិងហិរញ្ញប្បទានសហប្រតិបត្តិការការអនុវត្តវិមជ្ឈការ និងវិសហមជ្ឈការ ក្នុងវិស័យអប់រំ និងការអភិវឌ្ឍសមត្ថភាព និងវិជ្ជាជីវៈជាប្រចាំដល់អ្នកគ្រប់គ្រងនាយ កសាលានិងគ្រូបង្រៀន។
ជាមួយគ្នានោះដែរ ក្រសួងអប់រំ ត្រូវផ្តោតលើការឆ្លើយតបទៅនឹងទីផ្សារការងារ ដោយអនុវត្តវិធីសាស្ត្របង្រៀន តាមបែបការរិះរកនិងអនុវត្តវិធីសាស្ត្របង្រៀនថ្មីៗ ក្នុងសតវត្សទី ២១ និងបន្ត កែលម្អ អភិវឌ្ឍហេដ្ឋារច នាសម្ព័ន្ធថ្មីៗដល់សាលារៀន បន្ទប់រៀន បន្ទប់ពិសោធន៍ បន្ទប់កុំព្យូទ័រ និង បន្ទប់សាស្ត្រាចារ្យទៅតាមលទ្ធភាពនិងស្ថាន ភាពជាក់ស្តែងរបស់សាលារៀនសម្រាប់បម្រើដល់ការបង្រៀននិងរៀនបែបថ្មីដោយប្រើប្រាស់បច្ចេកវិទ្យាក្នុងបរិបទកូវីដ-១៩។
ចំណែកឯ គ្រឹះស្ថានសិក្សាគ្រប់កម្រិត ត្រូវខិត ខំពង្រីកសក្តានុពលរបស់ខ្លួនទាំងខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ទាំងសេវាបង្រៀននិងរៀន ដើម្បីឱ្យសាលារៀនរបស់យើងក្លាយទៅជាសាលាកុមារមេត្រី កម្រិតអភិ វឌ្ឍន៍ជាសាលារៀនជំនាន់ថ្មី និង ជាសា លារៀន ដែលមានប្រសិទ្ធភាព។ គ្រឹះស្ថាន សិក្សាត្រូវបន្តកសាងបរិស្ថានសាលារៀនស្អាតសាលារៀនបៃតង មានទឹកស្អាត មានបង្គន់អនាម័យ កន្លែងលាងនិងសួនធម្ម ជាតិ។ ល ។
ចំពោះលោកគ្រូអ្នកគ្រូទាំងអស់ ត្រូវបន្តដើរតួជាបុគ្គលនាំមុខជាឪពុកម្តាយទី២ជាមគ្គុទ្ទេសក៍ ជាអ្នកស្រាវជ្រាវ ជាទីប្រឹក្សា និងជាអ្នកច្នៃប្រឌិត ចំណែកសិស្សានុសិស្ស និស្សិត យុវ ជន យុវនារីទាំងអស់បន្តខិតខំរៀនសូត្រនិងស្រាវជ្រាវឱ្យបានខ្ជាប់ខ្ជួននិងចូល រួមឲ្យបានសស្រាក់សស្រាំ។ ពិសេសគឺ មាតាបិតាអ្នកអាណាព្យាបាលគ្រប់រូប សូមនាំកូននាំចៅមកចុះឈ្មោះចូលរៀននិងបន្តផ្តល់គាំទ្រការលើកទឹកចិត្ត និងការបង្រៀនបន្ថែមដល់កូនដល់ចៅតាមគ្រប់រូបភាព។
ដោយឡែក ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី សហគមន៍ និងប្រជាពលរដ្ឋគ្រប់រូប ត្រូវយកចិត្តទុកដាក់ និងចូលរួមគាំទ្រឲ្យបានខ្លាំងក្លាថែមទៀត ក្នុងការអភិវឌ្ឍសា លារៀន ដូចជាការអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធរូបវន្តនិងការគាំទ្រផ្សេងទៀត តាមគ្រប់លទ្ធភាព រីឯ គ្រប់ស្ថានីយវិទ្យុ ទូរទស្សន៍របស់រដ្ឋនិងឯកជននិងប្រព័ន្ធផ្សព្វផ្សាយដទៃទៀត សូមបន្តជួយផ្សព្វផ្សាយឱ្យបានទូលំ ទូលាយ អំពីយុទ្ធនាការនៃការប្រមូលកុមារចូលរៀន និងសារៈសំខាន់នៃការអប់រំ ជា ពិសេសការផលិតកម្មវិធីអប់រំនិងវីដេអូបង្រៀន ដើម្បីឱ្យសេវាអប់រំកាន់តែបានឈានទៅដល់គ្រប់ទីកន្លែងគ្រប់ពេលវេលា ស្របទៅនឹងទស្សនាទាននៃការអប់រំពេញមួយជីវិត ៕