Smart saver cctime web bannertif

ក្រសួងកសិកម្ម ថាត្រៀមរួចជាស្រេច ធានាបន្លែ ផ្លែឈើ ផ្គត់ផ្គង់គ្រប់គ្រាន់ក្នុងស្រុក

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ បានបញ្ជាក់ថា បានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីធានានិរន្តភាពនៃដំណើរការផលិតកម្មកសិកម្ម បន្លែ ផ្លែឈើជាដើម និងរក្សាឱ្យបាននូវស្ថិរភាពនៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅក្នុងប្រទេស។

បើតាមលោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ថា កម្ពុជាមានសមត្ថភាពផលិតគ្រប់គ្រាន់ដើម្បីធានាដល់តម្រូវការសន្តិសុខស្បៀង ហើយរាល់ការនាំចូលបន្លែ ផ្លែឈើ និងធាតុចូលកសិកម្មនានា សុទ្ធតែអាចជំនួសបានទាំងស្រុងដោយផលិតកម្មក្នុងស្រុក និងប្រភពនាំចូលដទៃទៀតបាន។

បើតាមអ្នកនាំពាក្យរួបនេះ ក្រសួងកសិកម្ម បានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីធានានិរន្តភាពនៃដំណើរការផលិតកម្មកសិកម្ម និងរក្សាឱ្យបាននូវស្ថិរភាពនៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅក្នុងប្រទេស។

ការបញ្ជាក់នេះ បន្ទាប់ពីកម្ពុជា នាថ្ងៃទី ១៧ មិថុនានេះ បានសម្រេចបិទការនាំចូល បន្លែ ផ្លែឈើ ពីថៃតាមច្រកព្រំដែនទាំងអស់ ក្រោយពេលប្រទេសថៃមិនព្រមកែសម្រួលតាមព្រំដែនឱ្យវិលទៅរកសភាពដើមវិញ ដែលបានបិទព្រំដែនដោយឯកតោភាគីនាពេលកន្លងមក៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង