Smart saver cctime web bannertif

ផ្លូវថ្មើរជើង នឹងប្រសិទ្ធនាមជា«ផ្លូវថ្មើរជើងចតុមុខ» និងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
រូបភាព រដ្ឋបាលរាជធានី

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពី ការរៀបចំពិធីដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវ ផ្លូវថ្មើរជើង និងប្រសិទ្ធនាមផ្លូវថ្មើរជើង ជា «ផ្លូវថ្មើរជើងចតុមុខ» នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ (ចាប់ពីផ្លូវលេខ៩៤ រហូតដល់មុខព្រះបរមរាជវាំង) ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យរដ្ឋបាលរាជធានីភ្នំពេញ រៀបចំពិធីដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវ ផ្លូវថ្មើរជើង និងប្រសិទ្ធនាមផ្លូវថ្មើរជើង ជា «ផ្លូវថ្មើរជើងចតុមុខ» នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ (ចាប់ពីផ្លូវលេខ៩៤ រហូតដល់មុខព្រះបរមរាជវាំង) ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅនៅ មុខផ្សាររាត្រី នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ។

ជាងនេះទៅទៀត ដើម្បីឱ្យពិធីដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ និងប្រសិទ្ធនាមផ្លូវថ្មើរជើងចតុមុខខាងលើប្រព្រឹត្តទៅ ដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ អាជ្ញាធរមានសមត្ថកិច្ច នឹងធ្វើការរៀបចំសម្រួលចរាចរណ៍ជាបណ្តោះអាសន្ន នៅតំបន់ជុំវិញទីតាំងប្រារព្ធពិធី និងតាមបណ្តោយតីរវិថី ព្រះស៊ីសុវត្ថិ (ចាប់ពីផ្លូវលេខ៩៤ រហូតដល់មុខព្រះបរមរាជវាំង) ដោយស្នើប្រជាពលរដ្ឋទាំងអស់ដែល ត្រូវធ្វើដំណើរឆ្លងកាត់តំបន់ជុំវិញទីតាំងខាងលើមេត្តាយោគយល់ អធ្យាស្រ័យ ដោយអនុគ្រោះ ចាប់ពីវេលាម៉ោង ១៤:០០នាទី រហូតដល់បញ្ចប់កម្មវិធី។ ដោយឡែកចំពោះប្រជាពលរដ្ឋដែលមានបំណងដើរលេងកម្សាន្ត នៅផ្លូវថ្មើរជើងតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ អាចធ្វើដំណើរដើរកម្សាន្តបានជាធម្មតា៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង