ភ្នំពេញ៖ វិទ្យាស្ថានចក្ខុវិស័យអាស៊ី នៅថ្ងៃទី ១៨មិថុនានេះ បានចេញនូវសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការស្ទាបស្ទង់មតិលើជម្លោះតំបន់ព្រំដែនកម្ពុជា-ថៃ ដោយក្នុងសេចក្តីប្រកាសនោះ បានរកឃើញថា ប្រជាពលរដ្ឋកម្ពុជាដែលបានផ្តល់បទសម្ភាសន៍ ៩៣,៦% ពេញចិត្តចំពោះចំណាត់ការទូទៅរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ និង ៩៩,៨% គាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយជម្លោះព្រំដែននៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី តាមយន្តការតុលាការយុត្តិធម៌ អន្តរជាតិ (ICJ)។

