Swift cc time

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ស្នើឱ្យសហគ្រាសទេសចរណ៍ធំៗនៅទីក្រុងសៀងហៃ រៀបចំកញ្ចប់ទស្សនកិច្ច នាំភ្ញៀវទេសចរចិនមកកម្ពុជាឱ្យបានកាន់តែច្រើន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងទេសចរណ៍)

ទីក្រុងសៀហៃ៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានស្នើឱ្យសហគ្រាសទេសចរណ៍ធំៗនៅទីក្រុងសៀងហៃ បន្តសហការជាមួយក្រសួងទេសចរណ៍ក្នុងការរៀបចំកញ្ចប់ទស្សនកិច្ច ប្រតិបត្តិការផ្សព្វផ្សាយរួម និងដំណើរទស្សនកិច្ចសិក្សា (FAM Trip) ដើម្បីជំរុញឱ្យភ្ញៀវទេសចរចិនមកទស្សនាកម្ពុជាកាន់តែច្រើនក្នុងអំឡុងពេលអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការនេះ។ ប្រសាសន៍នេះត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនទេសចរណ៍ធំៗនៅទីក្រុងសៀងហៃ។

នាឱកាសនោះ លោក ហួត ហាក់ ក៏បានផ្សព្វផ្សាយអំពីគោលនយោបាយលើកលែងទិដ្ឋាការសាកល្បងជូនប្រជាជនចិន ព្រមទាំងបានលើកឡើងអំពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែប កាលានុវត្តភាពវិនិយោគ និងផលិតផលទេសចរណ៍ថ្មីៗ របស់កម្ពុជា ព្រមទាំងបានស្នើសហគ្រាសទេសចរណ៍ធំៗ ទាំងបី បន្តសហការជាមួយក្រសួងទេសចរណ៍ក្នុងការរៀបចំកញ្ចប់ទស្សនកិច្ច ប្រតិបត្តិការផ្សព្វផ្សាយរួម និងដំណើរទស្សនកិច្ចសិក្សា (FAM Trip) ដើម្បីជំរុញឱ្យភ្ញៀវទេសចរចិនមកទស្សនាកម្ពុជាកាន់តែច្រើនក្នុងអំឡុងពេលអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការនេះ៕


Khcct banner

អត្ថបទទាក់ទង