Swift cc time

ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ធនាគារ ARDB ជួបជាមួយក្រុមហ៊ុន Pemelo Group ដើម្បីធ្វើសមាហរណកម្មសេវាធនាគារឌីជីថល

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានជួបជាមួយក្រុមហ៊ុន Pemelo Group ដើម្បីធ្វើសមាហរណកម្មលើកម្មវិធីសំខាន់ៗជាមួយប្រព័ន្ធដែលមានស្រាប់ រួមមាន កម្មវិធីទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល ការធ្វើសមាហរណកម្មសេវាធនាគារឌីជីថល ជាដើម។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាលធនាគារ ARDB។

លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានទទួលជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុន Pomelo Group ដឹកនាំដោយ លោក Steve Vickers នាយកប្រតិបត្តិនៃក្រុមហ៊ុន Pomelo Group ដើម្បីពិភាក្សាអំពីលទ្ធភាពដែលធនាគារ ARDB អាចធ្វើសមាហរណកម្ម កម្មវិធីសំខាន់ៗជាមួយប្រព័ន្ធដែលមានស្រាប់។

កម្មវិធីទាំងនោះរួមមាន កម្មវិធីទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល ការធ្វើសមាហរណកម្មសេវាធនាគារឌីជីថល ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងខ្សែច្រវាក់តម្លៃទីផ្សារ។ បច្ចុប្បន្ន ក្រុមហ៊ុន Pemelo Group មានទីតាំងនៅប្រទេសជាច្រើន ដូចជា ចក្រភពអង់គ្លេស ប្រទេសសឹង្ហបុរី ម៉ាឡេស៊ី និង វៀតណាម ជាដើម៕


Khcct banner

អត្ថបទទាក់ទង