Swift cc time

ក្រុមហ៊ុនបច្ចេកវិទ្យាចិនថ្មីមួយ ជួបជាមួយCDC ដើម្បីស្វែងយល់ឱកាសវិនិយោគនៅកម្ពុជាលើវិស័យបច្ចេកវិទ្យា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា)

ភ្នំពេញ៖ ក្រុមហ៊ុនបច្ចេកវិទ្យាមួយរបស់ចិនដែលមានឈ្មោះថា Bangsheng Space-Time (Guangxi) Technology Co., Ltd. បានជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ដើម្បីស្វែងយល់បន្ថែមអំពីកាលានុវត្តភាព នៃការវិនិយោគលើវិស័យបច្ចេកវិទ្យា នៅប្រទេសកម្ពុជា។ កិច្ចពិភាក្សានេះ ត្រូវបានធ្វើឡើងរវាងលោក ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក Peng Wenbin ប្រធានក្រុមហ៊ុន នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦។

នៅក្នុងជំនួបនារសៀលនេះ លោកប្រធានក្រុមហ៊ុន បានធ្វើបទបង្ហាញអំពី ប្រវត្តិ និងសាវតាក្រុមហ៊ុន, ជំនាញឯកទេស, បទពិសោធន៍, សមិទ្ធផលការងារធំៗ, និងទិសដៅវិនិយោគនៅកម្ពុជា លើវិស័យឯកទេសរបស់ខ្លួន។

ជាមួយគ្នានេះ លោក ស៊ុន ចាន់ថុល បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រុមហ៊ុន ដែលបានសម្លឹងឃើញកម្ពុជាជាគោលដៅវិនិយោគដ៏មានសក្តានុពល និងមានភាពទាក់ទាញខ្ពស់។ លោកក៏បានចែករំលែកនូវគោលគំនិត និងអនុសាសន៍ចង្អុលបង្ហាញមួយចំនួន ដើម្បីក្រុមហ៊ុនអាចយកជាមូលដ្ឋានក្នុងការបន្តជំហានបន្ទាប់របស់ខ្លួនក្នុងការវិនិយោគនៅកម្ពុជាឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់បំផុត៕


Khcct banner

អត្ថបទទាក់ទង