Img 1426
Swift cc time

ពិព័រណ៍«ចក្ខុវិស័យជំនាន់ថ្មី»បង្ហាញស្នាដៃនិស្សិតបញ្ចប់ការសិក្សារយៈពេលពីរឆ្នាំ នៅសាលាស្ទូឌីយ៉ូអីមេចស៍ ផ្ទះរូបថត

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សាលាស្ទូឌីយ៉ូអីមេចស៍ ផ្ទះរូបថត មានសេចក្តីសោមនស្សរីករាយក្នុងការដាក់តាំងបង្ហាញពិព័រណ៍ «ចក្ខុវិស័យជំនាន់ថ្មី » ដែលជាស៊េរីរូបថត របស់និស្សិតថ្នាក់បញ្ចប់ការសិក្សា ឆ្នាំ២០២៤–២០២៦។ ការតាំងពិព័រណ៍នេះជាចំណុច សម្គាល់នៃការផ្លាស់ប្តូរដ៏សំខាន់ពីដំណាក់កាលសិក្សា ទៅកាន់ការអនុវត្តវិជ្ជាជីវៈ ដោយបង្ហាញពីដំណើររបស់និស្សិតដែលកំពុងអភិវឌ្ឍន៍សម្លេងសិល្បៈ និងអត្តសញ្ញាណរូបថតផ្ទាល់ខ្លួនរបស់ពួកគេ។ ការតាំងពិព័រណ៍នេះមិនត្រឹមតែតំណាងឱ្យការ បញ្ចប់ការសិក្សារបស់និស្សិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការចាប់ផ្តើមនៃអាជីពវិជ្ជាជីវៈ និងដំណើរទៅកាន់អាជីពសិល្បៈរបស់ពួកគេផងដែរ។

ការតាំងពិព័រណ៍នេះ ជាសញ្ញាបង្ហាញពីការបញ្ចប់ដំណើរសិក្សារយៈពេលពីរឆ្នាំ ដែលបានប្រព្រឹត្តទៅចន្លោះឆ្នាំ២០២៤ ដល់ ២០២៦ នៅសាលាស្ទូឌីយ៉ូអីមេចស៍ ផ្ទះរូបថត។ ក្នុងអំឡុងពេលសិក្សា និស្សិតបានអភិវឌ្ឍន៍ជំនាញបច្ចេកទេស ការគិតវិភាគ ការនិទានរឿងតាមរយៈរូបភាព និងវិធីសាស្រ្តស្រាវជ្រាវដោយឯករាជ្យ ខណៈពេលដែលពួកគេកំពុងសិក្សាអំពី ការថតរូប រួមទាំងការច្នៃប្រឌិត និងមធ្យោបាយចងក្រងឯកសារ។ គម្រោងរបស់និស្សិតនីមួយៗដែលត្រូវបានបង្ហាញ គឺជាលទ្ធផលនៃដំណើរការសិក្សា ការសាកល្បង និងការអភិវឌ្ឍផ្នែកសិល្បៈ។

សាលាស្ទូឌីយ៉ូអីមេចស៍ ផ្ទះរូបថត និងសមាគមរូបថតភ្នំពេញ(PPPA) សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំ ទ្រផ្នែកហិរញ្ញវត្ថុពី ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ(SDC)។ ការផ្ដល់មូលនិធិរបស់ពួក គេបានធ្វើឱ្យកម្មវិធីសិក្សាផ្នែកថតរូបរយៈពេលពីរឆ្នាំនេះ អាចលេចចេញជារូបរាងឡើង ព្រមទាំងបានគាំទ្រដល់និស្សិត ក្នុងការបង្កើតផលិត និងដាក់តាំងបង្ហាញគម្រោងបញ្ចប់ការសិក្សារបស់ពួកគេនៅថ្ងៃនេះ។

ការតាំងពិព័រណ៍នេះក៏ជាផ្នែកមួយនៃដំណើរការវាយតម្លៃសម្រាប់កម្មវិធីអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដែលទទួលស្គាល់ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៃព្រះរាជាណាចក្រកម្ពុជា។ តាមរយៈការបញ្ចប់ និងការដាក់បង្ហាញគម្រោងបញ្ចប់ការសិក្សាដោយជោគជ័យនេះ និស្សិតបានបំពេញនូវលក្ខខណ្ឌដ៏សំខាន់មួយ ដើម្បីទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា និងឈានទៅចាប់យកការអនុវត្តការងារជាអាជីពពិតប្រាកដ។

ការតាំងពិព័រណ៍នេះបង្ហាញពីការប្តេជ្ញាចិត្តរបស់សាលាស្ទូឌីយ៉ូអីមេចស៍ ផ្ទះរូបថត ក្នុងការបណ្តុះអ្នកថតរូបជំនាន់ថ្មី និងបង្កើតឱកាសសម្រាប់ សិល្បករវ័យក្មេង ក្នុងការអភិវឌ្ឍ បង្ហាញ និងចែករំលែកស្នាដៃរបស់ពួកគេទៅកាន់ទស្សនិកជន យ៉ាងទូលំទូលាយ។

សូមស្វាគមន៍យ៉ាងកក់ក្ដៅទៅកាន់សាធារណជន អញ្ជើញមកទស្សនាពិព័រណ៍ របស់និស្សិតបញ្ចប់ការសិក្សានៅ សាលាស្ទូឌីយ៉ូអីមេចស៍ ផ្ទះរូបថត តាមកាលវិភាគតាំងពិព័រណ៍ដូចខាងក្រោម៖

ពិព័រណ៍ទី១

១៣ – ១៨ កក្កដា ២០២៦

គង់ រស្មី៖ នាគ

តាំង ហ្គេចសាង៖ នៅទីនេះ តែឆ្ងាយ

ឈិន គឹមហុង ៖ គំនូរទឹក

ថន ស្រីធូ៖ នៅក្មេងសោះ

ពិព័រណ៍ទី២

២១ – ២៥ កក្កដា ២០២៦

គង់ ច័ន្ទពិសី៖ ស្ថានីយ២៦

ចំណាន ច័ន្ទធានី៖ ម្តាយមីងខ្ញុំ

ទូច មិនា ៖ ចំណាំ

ឆាំ មិនា ៖ ក្ដីស្រមៃដែលនៅរស់

ពិព័រណ៍ទី៣

២៨ កក្កដា – ០១ សីហា ២០២៦

វឿន ចិត្រា៖ តាមបណ្ដោយផ្លូវរថភ្លើង អឹម រក្សា៖ រវាងការរីកចម្រើន និងសហគមន៍

ជុំ សំណាង៖ រាង្គកាយ ខ្ញុំ កម្មសិទ្ធខ្ញុំ

ពុទ្ធ សត្យា៖ បន្ទាត់នៃពេលវេលា

កេង សុថឺង៖ ទូកដរ

ពិព័រណ៍ទី៤

០៤ – ០៨ សីហា ២០២៦

ថិត ចំរើន ៖ កាត់សក់

អែត កុសល ៖ មាសមានជីវិត

ហាក់ ស្រីលីន៖ នឹកឃើញដល់កាលគ្រានោះ

ជា វឌ្ឍនៈ ៖ ពីក្រោយអាពាហ៍ពិពាហ៍


Khcct banner

អត្ថបទទាក់ទង