Img 1426
Swift cc time

នគរបាលក្រុងបាវិតឃាត់ខ្លួនជនសង្ស័យ៧នាក់ ចូល«បំផ្លាញ និងលួចយកសម្ភារៈ»នៅអាគារមួយកន្លែង

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ស្វាយរៀង៖ ក្នុងរយះពេល០២ថ្ងៃ គិតចាប់ពីថ្ងៃទី១-ទី២ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងបាវិត បានស្រាវជ្រាវបង្ក្រាបករណីជនសង្ស័យចូលទៅបំផ្លាញ និងលួចយកសម្ភារៈ នៅចំណុចអាគារគ្មានមនុស្សស្នាក់នៅ ក្នុងតំបន់ឧស្យានOP ស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិតខេត្តស្វាយរៀង និងបានឃាត់ខ្លួនមនុស្ស ៧នាក់(ស្រី៣នាក់)ព្រមទាំងវត្ថុតាង នៅហ្នឹងកន្លែងកើតហេតុផ្ទាល់។

ការបង្ក្រាបនេះ ដឹកនាំដោយផ្ទាល់ពីលោក ឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងការចង្អុលបង្ហាញផ្ទាល់ពីលោក វរសេនីយ៍ឯក គឹម ឡៃ ស្នងការរងទទួលផែនព្រហ្មទណ្ឌ លោក វរសេនីយ៍ សំ សំអុល អធិការនគរបាលក្រុងបាវិត បញ្ចាកម្លាំងជំនាញពីករណី លួច ដោយមានស្ថានទម្ងន់ទោស(គាប់គាស់បំផ្លាញអាគារ)។

នៅចំពោះមុខសមត្តកិច្ច ជនសង្ស័យទាំង៧នាក់ បានឆ្លើយសាភាពថាពួកខ្លួន ពិតជាបាន ចូលអាគារលួចយកសម្ភារៈ និងវាយយកដែកដើម្បីទុកលក់ និងទទួលទិញប្រាកដមែន។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាង និងមធ្យោបាយធ្វើសកម្មភាព រួមមាន៖ រថយន្តកង់បី(ផាសស្អាប់»០១គ្រឿង, ម៉ូតូសណ្ដោងរ៉ឺម៉ក០២គ្រឿង, ម៉ូតូ០៤គ្រឿង, ទូរសព្ទ័ដៃ០៥គ្រឿង, ដែកនិងសម្ភារៈដែលលួចបានមួយចំនួន ព្រមទាំងម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន០១កញ្ចប់តូច(របស់ឈ្មោះ ស វុទ្ធី )។ បច្ចុប្បន្នជនសង្ស័យទាំង៧នាក់ខាងលើ សមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជួនទៅការិយាល័យជំនាញចាត់ការតាមនីតិវិធី៕


Khcct banner

អត្ថបទទាក់ទង