Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

រដ្ឋាភិបាលសម្រេចដកហូតដី៣០ហិកតានៅបឹតតាមោកត្រឡប់មកវិញ

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្តា
/
បឹងកប់ស្រូវ

ភ្នំពេញ៖ការស្នើរសុំគោលការណ៍អនុញ្ញាតកាត់ផ្ទៃបឹងតាមោក(បឹងកប់ស្រូវ)ចំនួនប្រមាណ ៣០ហិកតា ត្រូវបានលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដកហូត និងលុបចោលនូវសំណើរគ្រោងលុបបំពេញបឹងតាមោក។ នេះបើតាមយោងតាមលិខិតលេខ០០១ ខន/០២១ សជណ ចុះថ្ងៃទី៤ ខែមករា ឆ្នាំ២០២១នេះ។

តាមសេចក្ដីដែលទីស្តីការគណៈរដ្ឋមន្រ្តីបានឱ្យដឹងថា រាជរដ្ឋាភិបាលបានសម្រេចចំពោះនិរាករណ៍លិខិតលេខ ៧៩០ សជណ.មយ ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ ដែលបានស្នើរសុំគោលការណ៍អនុញ្ញាតកាត់ផ្ទៃបឹងតាមោក(បឹងកប់ស្រូវ)ដែលមានទីតាំងនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្នុងនោះមានមួយកន្លែងទំហំ១៥ហិកតា សម្រាប់សាងសង់អគារទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ និងនិរាករណ៍អនុក្រឹត្យលេខ១៣៨ អនក្រ.បក ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ ស្ដីពីការកែសម្រួលផ្ទៃបឹងតាមោក(បឹងកប់ស្រូវ)ស្ថិតនៅរាជធានីភ្នំពេញ។

 មួយកន្លែងទៀតទំហំ១៥ហិកតា សម្រាប់សាងសង់អគារចំនួនបីគឺ អគារគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះហន្តរាយ អគារគណៈកម្មាធិការ សិទ្ធិមនុស្ស និងអគារអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន និងនិរាករណ៍អនុក្រឹត្យលេខ១៣៩ អនក្រ.បក ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ ស្ដីពីការកែសម្រួលផ្ទៃបឹងតាមោក(បឹងកប់ស្រូវ)ស្ថិតនៅរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា បឹងតាមោក (បឹងកប់ស្រូវ) ស្ថិតនៅរាជធានីភ្នំពេញ ត្រូវបានគ្រប់គ្រង ដោយអនុក្រឹត្យលេខ ២០ អនក្រ.បក ចុះនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦ កំណត់ទំហំផ្ទៃបឹងសរុបប្រមាណជាង០៣ពាន់ហិកតា (៣២៣៩, ៧ហិកតា) ក្នុងរាជធានីភ្នំពេញ ជាសម្បត្តិសាធារណៈរបស់រដ្ឋ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង