Img 1426
Swift cc time

«ផ្ទះថ្មី»២ខ្នង ដែលជាអំណោយសម្តេច ប៊ុន រ៉ានី ហ៊ុនសែន បានប្រគល់ជូនគ្រួសារងាយរងគ្រោះ នៅស្រុកបរសេដ្ឋ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

កំពង់ស្ពឺ៖ សម្តេច ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ក្រុមការងារ ដឹកនាំដោយ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៥ ខែកក្ដដា ចុះប្រគល់ផ្ទះថ្មីចំនួន ២ខ្នង ជូនដល់គ្រួសារជនងាយរងគ្រោះបំផុតចំនួន ២គ្រួសារ រស់នៅភូមិព្រៃស្រឡែង ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ផ្ទះថ្មីទាំង២ខ្នងនេះ បានសាងសង់រួចរាល់កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ។

ក្រុមការងារកាកបាទក្រហមកម្ពុជា បានប្រគល់ផ្ទះថ្មីទាំង២ខ្នងនេះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចសម្តេច ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ គ្រួសារទី១៖ លោក ជន ពុត អាយុ ៣៤ឆ្នាំ ជាបុរសពោះម៉ាយ ទទួលបន្ទុកចិញ្ចឹមកូន ២នាក់ និង គ្រួសារទី២៖ លោកយាយ ទន់ ពៅ អាយុ ៦០ឆ្នាំ ជាស្ត្រីម៉េម៉ាយ ចិញ្ចឹមចៅកំព្រា ១នាក់។ ដោយផ្ទះថ្មី ១ខ្នង (ទំហំ ៦ម៉ែត្រ x ៧ម៉ែត្រ) សង់ពីថ្ម ដំបូលស័ង្កសី មានចង្ក្រានបាយ និងបន្ទប់ទឹកក្នុងផ្ទះ ដែលចំណាយថវិកាសាងសង់ចំនួន ៧,៩០០ដុល្លារអាម៉េរិក។

បន្ថែមពីនេះ គ្រួសារនីមួយៗទទួលបានសម្ភារសង្កត់ផ្ទះបន្ថែម រួមមាន៖ អង្ករ ១០០គីឡូក្រាម, មី ៥កេស, ត្រីខ ៥០កំប៉ុង, ទឹកស៊ីអ៊ីវ ១២ដប, ទឹកត្រី ១២ដប, ប្រេងឆា ៤ដប, ឆៃប៉ូវ ៥គីឡូក្រាម, ឃីត ២ (សារុង មុង ភួយ ក្រមា), ទឹកក្រូច ២កេស, ទឹកសុទ្ធ ៥កេស, ទឹកដោះគោប្រអប់ ២កេស, សាប៊ូកក់សក់ ៥ដប, សាប៊ូដុសខ្លួន ៥ដប, ម្សៅសាប៊ូ ១ធុង, សាប៊ូលាងចាន ៥ដប, សាប៊ូទឹកលាងដៃ ៥ដប, សម្ភារផ្ទះបាយ ១ឈុតធំ និងថវិកាបន្ថែមចំនួន ៥០ម៉ឺនរៀល៕


Khcct banner

អត្ថបទទាក់ទង