Img 1426
Swift cc time

អាជ្ញាធរព្រមានចាត់វិធានការផ្លូវច្បាប់លើម្ចាស់ទីតាំងលក់ទុរេនម្នាក់ចតឡានរំលោភចិញ្ចើមផ្លូវសាធារណៈ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖រដ្ឋបាលខណ្ឌទួលគោក បានប្រកាសព្រមានចាត់វិធានការតាមផ្លូវច្បាប់ដោយគ្មានការលើកលែង ចំពោះម្ចាស់ទីតាំងលក់ទុរេនម្នាក់ ដែលបង្ហោះបណ្តាញសង្គមចោទអាជ្ញាធរចាប់ឃាត់ឡានទុរេនខុសច្បាប់ ខណៈរថយន្តបានចត និងផ្ទេរទំនិញលើទ្រូងផ្លូវ និង ចិញ្ចើមផ្លូវសាធារណៈ។

យោងតាមសេចក្តីប្រកាសព័ត៌មាន រដ្ឋបាលខណ្ឌទួលគោក បានចេញមុខបដិសេធការផ្សព្វផ្សាយតាមបណ្ដាញសង្គម ដែលអះអាងថា អាជ្ញាធរហាមឃាត់រថយន្តដឹកផ្លែធុរ៉េនចូលផ្ទះ ដោយបញ្ជាក់ថា ករណីពិតគឺជាការចុះអនុវត្តច្បាប់រៀបចំសណ្តាប់ធ្នាប់សាធារណៈ បន្ទាប់ពីរថយន្តបានចត និង ផ្ទេរទំនិញលើទ្រូងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ។

បើតាមសេចក្តីប្រកាស ពន្យល់ថា ម្ចាស់ទីតាំងលក់ធុរ៉េនខាងលើ ធ្លាប់ត្រូវបានអប់រំ និងណែនាំជាច្រើនលើករួចមកហើយ ប៉ុន្តែនៅតែមិនអនុវត្តតាមការណែនាំ រហូតដល់មានការផ្សាយផ្ទាល់ និងប ង្ហោះខ្លឹមសារដែលអាជ្ញាធរចាត់ទុកថា បំផ្លើសខុសពីការពិត និងបង្កឱ្យសាធារណជនមានការភាន់ច្រឡំ។

រដ្ឋបាលខណ្ឌទួលគោក បានអំពាវនាវឱ្យសាធារណជនកុំជឿព័ត៌មានដែលមិនទាន់មានការផ្ទៀងផ្ទាត់ និងស្នើឱ្យម្ចាស់គណនីហ្វេសប៊ុក «ស្រី ស៊ីវ លក់បោះដុំធុរ៉េន» លុបខ្លឹមសារដែលបានបង្ហោះ និងធ្វើការសុំទោសជាសាធារណៈ។ បើមិនអនុវត្តតាម រដ្ឋបាលខណ្ឌបញ្ជាក់ថា នឹងចាត់វិធានការតាមផ្លូវច្បាប់ដោយគ្មានការលើកលែង៕


Khcct banner

អត្ថបទទាក់ទង