Img 1426
Swift cc time

កាកបាទក្រហមកម្ពុជា និងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ប្តេជ្ញារួមគ្នាជួយសង្គ្រោះជនភៀសសឹក

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សម្តេច ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២កក្កដាបានអនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី (Mr. Jürg Montani) ប្រធានប្រតិភូគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (អាយ.ស៊ី.អរ.ស៊ី.) ប្រចាំភូមិភាគ និងលោកស្រី ដូហ្សា ណាហ្សេមី សាល់មែន (Ms. Dorsa Nazemi Salman) ប្រធានបេសកកម្ម អាយ.ស៊ី.អរ.ស៊ី. ប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ ក្នុងជំនួបនេះ ភាគីទាំងពីរបានលើកឡើងពីកិច្ចសហប្រតិបត្តិការរវាង អាយ.ស៊ី.អរ.ស៊ី. និងកាកបាទក្រហមកម្ពុជា នាពេលកន្លងមក ដែលគិតចាប់តាំងពីវត្តមានរបស់ អាយ.ស៊ី.អរ.ស៊ី. នៅកម្ពុជាពីឆ្នាំ១៩៧៩រៀងមក និងការប្តេជ្ញារួមគ្នាជួយសង្គ្រោះជនភៀសសឹកនៅកម្ពុជា។

បើតាមការឲ្យដឹងពីកាកបាទក្រហមកម្ពុជា ភាគីទាំងពីរក៏បានលើកឡើងពីកិច្ចសហការ និងការជួយគាំទ្រពី អាយ.ស៊ី.អរ.ស៊ី. ដល់កាកបាទក្រហមកម្ពុជា ក្នុងពេលមានជម្លោះប្រដាប់អាវុធឆ្នាំ២០២៥ និងគូសបញ្ជាក់ពីកិច្ចសហការយូរអង្វែងក្នុងការកសាងសមត្ថភាពត្រៀមបង្ការ ឆ្លើយតបជួយជនភៀសសឹកក្នុងពេលនិងក្រោយពេលមានជម្លោះប្រដាប់អាវុធ និងក្របខណ្ឌបំពេញការងារប្រកបដោយសុវត្ថិភាព៕ 

Khcct banner

អត្ថបទទាក់ទង