Img 1426
Swift cc time

ក្រសួងមហាផ្ទៃ សម្រេចបង្កើត«ភូមិរង់ចាំ»ជាផ្លូវការ ដោយបំបែកចេញពីភូមិស្លក្រាម ខេត្តបន្ទាយមានជ័យ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ក្រសួងមហាផ្ទៃកម្ពុជា បានចេញសេចក្តីសម្រេចបង្កើត«ភូមិរង់ចាំ»ជាផ្លូវការ និងបែងចែកជា ៦ ភូមិ គឺរាប់ពីភូមិរង់ចាំ១ រហូតដល់ភូមិរង់ចាំ ទី៦។ភូមិនេះ ដោយបំបែកចេញពីភូមិស្លក្រាម នៃឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ភូមិរង់ចាំ ជាឈ្មោះដ៏មានអត្ថន័យជ្រាលជ្រៅ និងបង្កប់ដោយក្តីឈឺចាប់ជាប្រវត្តិសាស្ត្រ ដែលត្រូវបានប្រសិទ្ធនាមដោយសម្ដេច ហ៊ុន សែន បានក្លាយជាទីតាំងមួយដែលរំលឹកដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋខ្មែររាប់ពាន់នាក់ ដែលធ្លាប់បានឆ្លងកាត់នូវបទពិសោធន៍ដ៏ជូរចត់នៃការបាត់បង់ទីជម្រក និងការតស៊ូដើម្បីរស់រានមានជីវិត។ ឈ្មោះ ភូមិរង់ចាំ មានន័យជាតំណាងថា ជាការរង់ចាំថ្ងៃវិលត្រឡប់ទៅកាន់ភូមិកំណើត និងផ្ទះសម្បែងពិតប្រាកដរបស់ពួកគេវិញដោយសុវត្ថិភាព៕


Khcct banner

អត្ថបទទាក់ទង