ភ្នំពេញ៖សារព័ត៌មាន ស៊ីស៊ីថាមស៍ របស់ប្រទេសកម្ពុជា នៅថ្ងៃទី ១ កក្កដានេះ បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ សារព័ត៌មានវិទ្យាសាស្ត្រ និង បច្ចេកវិទ្យា (Science and Technology Daily - STDaily) របស់ប្រទេសចិន ដើម្បីបង្កើតទំនាក់ទំនងសហប្រតិបត្តិការដ៏មានមិត្តភាព និង ប្រសិទ្ធភាពខ្ពស់ ក្នុងការផលិតព័ត៌មាននៃប្រទេសទាំងពីរ។
សារព័ត៌មាន ស៊ីស៊ីថាមស៍ គឺជារបស់ប្រទេសកម្ពុជាសុទ្ធសាធ ហើយផ្សព្វផ្សាយចំនួន២ ភាសាមាន ភាសាខ្មែរ និង ភាសាចិន។ ចំណែក សារព័ត៌មានវិទ្យាសាស្ត្រ និង បច្ចេកវិទ្យា (Science and Technology Daily - STDaily) របស់ប្រទេសចិនផ្សាយ ២ភាសាដូចគ្នា គឺមានភាសាចិន និង ភាសាអង់គ្លេស។
MOUនេះ គឺក្នុងគោលបំណងដើម្បីបង្កើតទំនាក់ទំនងសហប្រតិបត្តិការដ៏មានមិត្តភាព និងប្រសិទ្ធភាពខ្ពស់ ក្នុងវិស័យប្រតិបត្តិការព័ត៌មាននៅក្នុងទឹកដីនៃសាធារណរដ្ឋប្រជាមានិតចិន និង ប្រទេសកម្ពុជា ជំរុញការផ្សព្វផ្សាយសមិទ្ធផលនៃការបង្កើតថ្មីផ្នែក វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព្រមទាំងលើកកម្ពស់ការយល់ដឹងពីគ្នាទៅវិញទៅមក និង ចំណងមិត្តភាពរវាងប្រទេសទាំងពីរ។
គួរបញ្ជាក់ថា ក្រៅពីកិច្ចសហប្រតិបត្តិការជាមួយ សារព័ត៌មានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ចិន (STDaily) អង្គភាពសារព័ត៌មាន ស៊ីស៊ីថាមស៍ របស់កម្ពុជា ក៏មានកិច្ចសហប្រតិបត្តិការជាមួយ សារព័ត៌មានចិនធំៗជាច្រើនក្នុងនោះមានជាអាទិ៍៖ សារព័ត៌មានរដ្ឋចិន CCTV+ , ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន ស៊ីនហួរ, សារព័ត៌មានរដ្ឋចិន China New Service, សារព័ត៌មានរដ្ឋចិន Guangxi Daily, និង បណ្តាញសារព័ត៌មានរបស់ចិនធំៗជាច្រើនទៀត៕