Img 1426
Swift cc time

ស្រ្តីអាយុ ៧០ឆ្នាំម្នាក់ ទទួលបានការព្យាបាលជំងឺ«ដុំសាច់ពកក»ដ៏ធំ មានរយៈកាល៣៨ឆ្នាំ ដោយជោគជ័យ ក្រោមការចំណាយរបស់សម្តេច ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)

ភ្នំពេញ៖ អ៊ំស្រី ឃុន អួយ មានអាយុ ៧០ឆ្នាំ រស់នៅភូមិស្វាយ ឃុំមានជ័យ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បានមកព្យាបាលជំងឺដុំសាច់ពកកដ៏ធំ ដែលមានរយ:ពេល៣៨ឆ្នាំ ដោយការវះកាត់ព្យាបាលជោគជ័យ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីសហរដ្ឋអាមេរិក។ រាល់ការចំណាយទាំងអស់ក្នុងការព្យាបាល និងថ្លៃធ្វើដំណើរ ត្រូវបានទំនុកបម្រុងទាំងស្រុងដោយ សម្តេច ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី។

ដោយមើលឃើញការលំបាករបស់អ្នកជំងឺ សម្តេច ហ៊ុន ម៉ាណែត និង លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអនុញ្ញាតឱ្យក្រុមគ្រូពេទ្យ នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នាំអ៊ំស្រី "ឃុន អួយ" អាយុ ៧០ឆ្នាំ រស់នៅភូមិស្វាយ ឃុំមានជ័យ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ មកព្យាបាលជំងឺដុំសាច់ពកកដ៏ធំ ដែលមានរយ:ពេល៣៨ឆ្នាំមកហើយ។ អ៊ំស្រីបានមកទទួលការវះកាត់ព្យាបាល ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីសហរដ្ឋអាមេរិក នៅមន្ទីរសម្រាកព្យាបាលក្តីសង្ឃឹមនៃយេរេមាហូប (JHMC) កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦។

បើតាមសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានបញ្ជាក់ថា អ៊ំស្រីនិងក្រុមគ្រួសារ សូមគោរពអរគុណ «សម្តេច» និង «លោកស្រីបណ្ឌិត» ចំពោះការគិតគូរអំពីសុខទុក្ខរបស់ប្រជាជនកម្ពុជាទាំងអស់ ក៏ដូចជាអ៊ំស្រីផងដែរ។ អ៊ំស្រី សូមអរគុណដល់ក្រុមគ្រូពេទ្យទាំងអស់ដែលបានជួយព្យាបាលនិងមើលថែប្អូនស្រីរហូតដល់មានសុខភាពល្អប្រសើរ៕


Khcct banner

អត្ថបទទាក់ទង