Img 1426
Swift cc time

នាយទាហានកម្ពុជា ៦រូប បានបញ្ចប់ការសិក្សាថ្នាក់«អនុបណ្ឌិតយោធា»ពីរុស្ស៊ី ដោយជោគជ័យ ក្រោយបានសិក្សារយៈពេល៦ឆ្នាំ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

រុស្ស៊ី៖ នាយទាហានកម្ពុជាចំនួន ៦រូប បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតយោធា ពីបណ្ឌិត្យសភាយោធា Military Academy of Communications ទីក្រុងសាន់ពីទ័រស្បឺក សហព័ន្ធរុស្ស៊ី ដោយជោគជ័យរយៈពេល ៦ឆ្នាំជាស្ថាពរ។

បើតាមគេហទំព័របណ្ឌិត្យសភាយោធា សមិទ្ធផលដ៏គួរឱ្យមោទនភាពនេះ គឺជាផ្លែផ្កានៃការខិតខំប្រឹងប្រែង ការតស៊ូ និងវិន័យក្នុងការសិក្សាអស់រយៈពេល ០៦ ឆ្នាំ ព្រមទាំងឆ្លុះបញ្ចាំងពីសមត្ថភាព និងគុណភាពរបស់នាយទាហានកម្ពុជាលើឆាកអន្តរជាតិ។ សមិទ្ធផលនេះមិនត្រឹមតែជាកិត្តិយសសម្រាប់សាមីខ្លួន និងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមោទនភាពសម្រាប់កងយោធពលខេមរភូមិន្ទ និងព្រះរាជាណាចក្រកម្ពុជាទាំងមូល។

គួរបញ្ជាក់ថា បណ្ឌិត្យសភា Military Academy of Communications named ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩១៩ ហើយជាគ្រឹះស្ថានឧត្តមសិក្សាយោធាដ៏ចំណាស់ និងមានកិត្យានុភាពមួយរបស់សហព័ន្ធរុស្ស៊ី។ បណ្ឌិត្យសភានេះមានឯកទេសក្នុងការបណ្តុះបណ្តាលនាយទាហានផ្នែកទូរគមនាគមន៍ ប្រព័ន្ធបញ្ជាការ និងបច្ចេកវិទ្យាព័ត៌មានយោធា សម្រាប់កងកម្លាំងប្រដាប់អាវុធរុស្ស៊ី និងនិស្សិតយោធាបរទេសជាច្រើនប្រទេស៕


Khcct banner

អត្ថបទទាក់ទង