ភ្នំពេញ៖ ក្រុមហ៊ុន Wah Sun Handbags International Holdings Limited នៅហុងកុង នៅថ្ងៃទី ២៤ មិថុនានេះ បានប្រកាស ទម្លាក់ទុនវិនិយោគបន្ថែមប្រមាណ ១១៥ លានដុល្លារហុងកុង គិតជាប្រាក់ដុល្លារប្រហែលជាង ១៤ លានដុល្លារអាម៉េរិក ដើម្បីគាំទ្រកំណើនអាជីវកម្មជាបន្តបន្ទាប់ និង ឆ្លើយតបនឹងការកើនឡើងនៃការបញ្ជាទិញ ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួននៅកម្ពុជា ដែលមានឈ្មោះ Quick Mind និង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជួលដី និង កិច្ចព្រមព្រៀងសាងសង់រោងចក្រ កាលពីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២៦៕