Img 1426
Swift cc time

ក្រសួងអប់រំ ចុះ MOU ជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា បន្តពង្រឹងកម្មវិធីសិក្សាភាសាបារាំងរយៈពេល ៣ឆ្នាំ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ ក្រសួងអប់រំ យុវជន និងកីឡា

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា (CCIFC) នាថ្ងៃទី២៣ មិថុនា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ក្នុងការបន្តកិច្ចសហប្រតិបត្តិការ សម្រាប់រយៈពេល ៣ឆ្នាំ (២០២៦ ដល់ ២០២៨) ពង្រឹងលើក្របខណ្ឌកម្មវិធីសិក្សាថ្នាក់ពីរភាសាបារាំង-ខ្មែរ។

នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ បានជួបជាមួយលោក Pascal CATRY អគ្គនាយកសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា (CCIFC) ដើម្បីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ សម្រាប់រយៈពេល ៣ឆ្នាំ (២០២៦ ដល់ ២០២៨)។

អនុស្សរណៈនៃការយោគយល់គ្នានេះ ធ្វើឡើងក្នុងគោលបំណង ពង្រឹងចំណេះដឹងរបស់សិស្សានុសិស្សសិក្សានៅក្នុងក្របខណ្ឌកម្មវិធីសិក្សាថ្នាក់ពីរភាសាបារាំង-ខ្មែរ ភាសាបារាំងជាជីវភាសាបរទេសទី១-ទី២ និងថ្នាក់ភាសាបារាំងនៅសាលារៀនជំនាន់ថ្មី តាមរយៈការចុះធ្វើទស្សនកិច្ចនៅតាមសហគ្រាស។ លើកកម្ពស់ទំនាក់ទំនងរវាងវិស័យអប់រំ និងវិស័យឯកជន តាមរយៈការបញ្ជ្រាបឱ្យកាន់តែយល់ច្បាស់អំពីពិភពវិជ្ជាជីវៈ។ អនុញ្ញាតឱ្យសហគ្រាសនានានៃបណ្ដាញសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា អាចធ្វើបទបង្ហាញអំពីសកម្មភាព និងមុខរបរវិជ្ជាជីវៈផ្សេងៗទៅដល់សិស្សានុសិស្ស៕


Khcct banner

អត្ថបទទាក់ទង