Img 1426
Swift cc time

ការដាក់ពង្រាយសំណង់ជម្រកត្រីសិប្បនិម្មិត(FPS) កើនដល់ចំនួន ១, ៤៧០ ឈុត គិតត្រឹមខែមិថុនា ឆ្នាំ២០២៦

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ការដាក់ពង្រាយសំណង់ជម្រកត្រីសិប្បនិម្មិត (Fisheries Productivity Structure – FPS) បានកើនពីចំនួន ១,២៥០ ឈុតដែលបានរាយការណ៍កាលពីខែមេសានេះ ដល់ចំនួន ១, ៤៧០ ឈុត គិតត្រឹមខែមិថុនា ឆ្នាំ២០២៦។ សំណង់ជម្រកត្រីសិប្បនិម្មិតនេះ បង្កើតជាជម្រកសមស្រប សម្រាប់ការបន្តពូជ និងការលូតលាស់នៃធនធានជលផលសមុទ្រ។ នេះបើតាមរបាយការណ៍ពីគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព SCMF។

គម្រោងជលផលតំបន់ឆ្នេរ និងសមុទ្រប្រកបដោយចីរភាព (SCMF) កំពុងដាក់ពង្រាយ សំណង់ជម្រកត្រីសិប្បនិម្មិត (FPS) ដើម្បីគាំទ្រដល់ការស្ដារឡើងវិញ និងការការពារប្រព័ន្ធអេកូឡូស៊ីសមុទ្រ។ សំណង់ជម្រកត្រីសិប្បនិម្មិត ទាំងនេះ ត្រូវបានរចនាឡើងដើម្បីកាត់បន្ថយការនេសាទដោយប្រើឧបករណ៍អូសបំផ្លិចបំផ្លាញ និងបង្កើតជាជម្រកសមស្រប សម្រាប់ការបន្តពូជ និងការលូតលាស់នៃធនធានជលផលសមុទ្រ។

សមិទ្ធផលនេះឆ្លុះបញ្ចាំងពីកិច្ចសហការដ៏ល្អរជាមួយ រវាងគម្រោង និងអង្គការ MCC (Marine Conservation Cambodia) ដោយមានការចូលរួម ពីសហគមន៍នេសាទ សម្រាប់ការ ដំឡើង និងទម្លាក់ FPS នៅតាមទីតាំងដែលបានគ្រោងទុក។

គួរបញ្ជាក់ថា សំណង់ជម្រកត្រីសិប្បនិម្មិតកាន់តែច្រើន ជម្រកសត្វសមុទ្រកាន់តែរឹងមាំ។ នេះជាមូលដ្ឋានគ្រឹះ សម្រាប់វិស័យជលផលសមុទ្រប្រកបដោយចីរភាព និងជីវភាពរស់នៅរបស់សហគមន៍តំបន់ឆ្នេរ៕

រូបភាព៖ គម្រោងជលផលតំបន់ឆ្នេរ និងសមុទ្រប្រកបដោយចីរភាព (SCMF)


Khcct banner

អត្ថបទទាក់ទង