Cctime 6monthsfree desktop
Cc times  web banner kh (2)

រដ្ឋាភិបាលសម្រេចផ្តល់ថវិកា៦៥០លានរៀលបន្ថែមទៀតដល់ខេត្តជាប់ព្រំដែនថៃចំនួន៤

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ប្រជាពលរដ្ឋដែលវិលចូលប្រទេស តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់

ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២ មករា ឆ្នាំ២០២១នេះ បានសម្រេចឧបត្ថម្ភ ថវិកាបន្ថែម ៦៥០លានរៀល និងសម្ភារមួយចំនួនទៀត ដល់ខេត្តជាប់ព្រំដែនចំនួន៤ ដែលទទួលពលករត្រឡប់មកពីប្រទេសថៃ។នេះបើតាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ប្រាប់ដល់បណ្តាញព័ត៌មាន Fresh News។

ខេត្តចំនួន៤ ដែលមានបន្ទុកទទួលពលករឆ្លងពីប្រទេសថៃ ហើយទទួលបានថវិកាបន្ថែមនេះរួមមាន៖ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តឧត្ដរមានជ័យ និងខេត្តប៉ៃលិន។ ខេត្តទាំង៤ ទទួលបានថវិកាសរុបបន្ថែមចំនួន៦៥០លានរៀល និងសម្ភារៈសរុបបន្ថែមចំនួួន១៤,០០០ឃីត (មុងភួយខ្នេីយកន្ទេលជាដើម)។ ថវិកានិងសម្ភារៈទាំងនេះ ត្រូវបានប្រគល់ជូន អភិបាលនៃគណ:អភិបាលខេត្តជាអ្នកគ្រប់គ្រងនិងចាត់ចែងផ្ទាល់។

 សម្រាប់ខេត្តប៉ៃលិនដែលរកឃើញមានពលករវិជ្ជមានជំងឺកូវីដ១៩ច្រើនម្សិលមិញនេះ ក៏ត្រូវបានបន្ថែមសម្ភារមានម៉ាស៊ីនជំនួយដកដង្ហើម២គ្រឿង ម៉ាស៊ីនតាមដានសញ្ញាជីវិតអ្នកជំងឺ៥គ្រឿង និងទឹកថ្នាំសម្លាប់មេរោគចំណុះ២៥លីត្រ៥បុីដុងផងដែរ។ សម្រាប់ខេត្តប៉ៃលិននេះដែរ លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថា ក្រសួងសុខាភិបាល បានសម្រេចបញ្ជូនក្រុមគ្រូពេទ្យជំនាញពីមន្ទីរពេទ្យរុស្ស៉ី ទៅជួយផ្នែក បច្ចេកទេសដល់មន្ទីរពេទ្យខេត្តប៉ៃលិនថែមទៀត។

គួរបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា ធ្លាប់បានឧបត្ថម្ភថវិកា៥០លានរៀលដល់ខេត្តទាំងអស់នៅជាប់ព្រំដែន ដើម្បីឱ្យខេត្តទាំងនោះរៀបចំដោះស្រាយបញ្ហាចំពោះមុខ ដើម្បីទប់ស្កាត់ការចម្លងមេរោគកូវីដ១៩ ពីប្រទេសថៃ។ខេត្តទាំង៧ ដែលជាប់ព្រំដែនថៃនោះ រួមមានខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ព្រះវិហារ ឧត្តរមានជ័យ ពោធិ៍សាត់ និងកោះកុង៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង