Img 1426
Swift cc time

រដ្ឋមន្ត្រីក្រសួងវប្បធម៌កម្ពុជាប្រាប់UNESCOពីឆន្ទៈកម្ពុជាក្នុងការការពារ ថែរក្សា«បេតិកភណ្ឌវប្បធម៌»កម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រាប់ពីឆ្វេង៖ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង លោក Khaled El-Enany អគ្គនាយកអង្គការយូណេស្កូ។

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងវប្បធម៌កម្ពុជា បានបញ្ជាក់ជាថ្មីនូវសុឆន្ទៈ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារ ថែរក្សា អភិរក្ស និងលើកតម្លៃបេតិកភណ្ឌវប្បធម៌របស់កម្ពុជា ទាំងរូបី និងអរូបី។ការប្រកាសយ៉ាងដូច្នេះ ធ្វើឡើងក្នុងពេលលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជួបជាមួយលោក Khaled El-Enany អគ្គនាយកអង្គការយូណេស្កូ។

ក្នុងជំនួបនោះ លោកស្រី ភឿង សកុណា បានអះអាងនៅចំពោះមុខអគ្គនាយកអង្គការយូណេស្កូ ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារ ថែរក្សា អភិរក្ស និងលើកតម្លៃបេតិកភណ្ឌវប្បធម៌របស់កម្ពុជា ទាំងរូបី និងអរូបី។

បើតាមក្រសួងវប្បធម៌ លោក Khaled El-Enany បានបង្ហាញពីតួនាទីនិងការប្តេជ្ញាចិត្តរបស់ អង្គការយូណេស្កូ ក្នុងការប្រើប្រាស់វប្បធម៌ និង បេតិកភណ្ឌវប្បធម៌ជាស្ពានសម្រាប់កិច្ចសន្ទនា ការយោគយល់គ្នាទៅវិញទៅមក និងការលើកកម្ពស់សន្តិភាព ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមនឹងជម្លោះ និងភាពតានតឹងនៅតំបន់ជាច្រើន។

បន្ថែមពីនេះ ភាគីទាំងពីរ បានផ្លាស់ប្តូរយោបល់អំពីការរៀបចំព្រឹត្តិការណ៍អបអរសាទរខួបលើកទី៧៥ នៃការចូលជាសមាជិករបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងអង្គការយូណេស្កូ ព្រមទាំងផែនការដំណើរទស្សនកិច្ចរបស់ អគ្គនាយកមកកាន់កម្ពុជា ក្នុងឱកាសកិច្ចប្រជុំកំពូលនៃបណ្តាប្រទេសនិយាយភាសាបារាំង នៅខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ ដែលនឹងជាឱកាសដ៏សំខាន់ក្នុងការរំលេចសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងយូណេស្កូ ក្នុងរយៈពេលជាងប្រាំពីរទសវត្សរ៍កន្លងមក។


Khcct banner

អត្ថបទទាក់ទង