Img 1426
Swift cc time

ក្រសួងទេសចរណ៍កម្ពុជា និងមីយ៉ាន់ម៉ា ចាប់ដៃគ្នាជំរុញកំណើន«ទេសចរ និងតភ្ជាប់ជើងហោះហើរត្រង់»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ ក្រសួងទេសចរណ៍

យ៉ាងហ្គូន៖ ក្រសួងទេសចរណ៍ និងមីយ៉ាន់ម៉ា នាថ្ងៃទី១៦ មិថុនា បានសម្រេចចាប់ដៃគ្នាបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក ជំរុញជើងហោះហើរត្រង់ ផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាជន អ្នកធ្វើដំណើរ វិនិយោគិន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើម្បីសម្រេចបាននូវគម្រោង «ប្រទេសពីរ គោលដៅទេសចរណ៍មួយ»។

នាថ្ងៃទី១៦ មិថុនា លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយលោក Maung Myint រដ្ឋមន្ត្រីក្រសួងសណ្ឋាគារ ទេសចរណ៍ និងវប្បធម៌នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅទីក្រុងយ៉ាងហ្គូន។

ភាគីទាំងពីរ បានឯកភាពជំរុញការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ឱ្យមានប្រសិទ្ធភាព និងទទួលបានលទ្ធផលជាក់ស្តែង តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍រួមគ្នា ការបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក ការជំរុញជើងហោះហើរត្រង់ និងជាប្រចាំឱ្យកាន់តែកើនឡើង ការចែករំលែកបទពិសោធ និងកាលានុវត្តល្អៗ ក្នុងការអភិវឌ្ឍ និងវិនិយោគក្នុងវិស័យទេសចរណ៍ ដើម្បីបង្កើនភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាជន អ្នកធ្វើដំណើរ វិនិយោគិន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពង្រឹងការផ្លាស់ប្តូរប្រជាជន និងប្រជាជនឱ្យកាន់តែរឹងមាំ និងផ្តល់ផលប្រយោជន៍ជាអតិបរមា ជាពិសេសការពន្លឿនគម្រោង «ប្រទេសពីរ គោលដៅទេសចរណ៍មួយ»។

គួរបញ្ជាក់ថា កម្ពុជា និងមីយ៉ាន់ម៉ា បានបង្កើតទំនាក់ទំនងការទូតជាមួយគ្នាអស់រយៈពេល៧១ឆ្នាំមកហើយ ព្រមទាំងបាននិងកំពុងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនានា រួមទាំងវិស័យទេសចរណ៍ តាមរយៈយន្តការទ្វេភាគី និងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌតំបន់៕

Khcct banner

អត្ថបទទាក់ទង