Img 1426
Swift cc time

ប្រតិភូសមាគមឧកញ៉ាកម្ពុជា អមដំណើរសម្តេច ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកំពូលរំឮកខួបអនុស្សាវរីយ៍អាស៊ាន-រុស្សី

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦នេះ ចូលរួមអមដំណើរ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំឮកខួបអនុស្សាវរីយ៍អាស៊ាន-រុស្សី លើកទី៣៥ នៅទីក្រុងកាហ្សាន នៃសហព័ន្ធរុស្សីចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦។

កិច្ចប្រជុំនោះ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានចាត់អ្នកឧកញ៉ា សៀ ឬទ្ធី អនុប្រធាន និងជាប្រធានគណៈកម្មការទំនាក់ទំនងសាធារណៈអន្តរជាតិ និងទេសចរណ៍ ដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា រួមមាន អ្នកឧកញ៉ា ផែ ហុកឈួន, អ្នកឧកញ៉ា សុខ ឆេង, អ្នកឧកញ៉ា ហ៊ុន ឡាក់ និង លោក ម៉ៅ សុទ្ធីវឌ្ឍ ចូលរួមអមដំណើរ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុង ឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្សី លើកទី៣៥ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងកាហ្សាន សហព័ន្ធរុស្សី។

ក្នុងឱកាសនេះដែរ គណៈប្រតិភូ នៃសមាគមឧកញ៉ាកម្ពុជា ក៏នឹងមានជំនួបមួយចំនួនជាមួយបណ្តាធុរជនរុស្សី ក្នុងគោលបំណងពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម និងធុរកិច្ចនានាផងដែរ៕

Khcct banner

អត្ថបទទាក់ទង