Img 1426
Swift cc time

កម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះនៃសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង ONLINE SCAMS

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និង ជាប្រធានលេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)

ភ្នំពេញ៖ ប្រទេសកម្ពុជាមានគម្រោងធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ONLINE SCAMS នៅពេលខាងមុខ។នេះបើយោងតាមការអះអាងរបស់លោក ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និង ជាប្រធានលេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ក្នុងពេលលោកជួបជាមួយ លោក You Xiaowen អគ្គលេខាធិការនៃមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់ មេគង្គ-ឡានឆាង (LMLECC) ។

ក្នុងជំនួបនោះលោក ឆៃ ស៊ីណារិទ្ធ បានបញ្ជាក់ជាថ្មីពីជំហររបស់កម្ពុជា ក្នុងការបោសសម្អាតឱ្យដល់ឬសគល់នូវបណ្តាញឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា ខណៈកម្ពុជាបានបង្កើតច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលមានសារៈសំខាន់ក្នុងការធានាប្រសិទ្ធភាព ក្នុងការបង្ក្រាបក្រុមឧក្រិដ្ឋជន ទាំងមេក្លោង អ្នកសមគំនិត និងអ្នកពាក់ព័ន្ធនានា ក៏ដូចជាបង្ការមិនឱ្យឧក្រិដ្ឋកម្មនេះកកើតឡើងវិញនៅកម្ពុជា។ 

បើតាមលោក ឆៃ ស៊ីណារិទ្ធ ព្រះរាជាណាចក្រកម្ពុជា មានគម្រោងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅពេលខាងមុខ ហើយសង្ឃឹមថា LMLECC នឹងចូលរួមផ្តល់ការគាំទ្រដល់ការរៀបចំព្រឹត្តិការណ៍សំខាន់នេះ។

លោក You Xiaowen គាំទ្រកម្ពុជា ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក៏ដូចជាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ រួមមាន ការចែករំលែកព័ត៌មាន ការស្រាវជ្រាវ និង បង្ក្រាបបណ្តាញឧក្រិដ្ឋជននិងប្រព័ន្ធហិរញ្ញវត្ថុ និងការកសាងសមត្ថភាពមន្ត្រីជំនាញ ជាពិសេស ការផ្តល់ការគាំទ្រលើជំនាញទាញយក និងវិភាគ ភស្តុតាង និង DNA។  

លោក You Xiaowen ថ្លែងថា LMLECC រីករាយ និងត្រៀមខ្លួន ក្នុងការផ្តល់ការគាំទ្រ និងចូលរួមក្នុងការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ក្នុងនោះ LMLECC នឹងប្រើប្រាស់បណ្តាញ និងសមត្ថភាពរបស់ខ្លួន ដើម្បីរួមចំណែកធ្វើឱ្យព្រឹត្តិការណ៍នេះ ទទួលបានជោគជ័យ៕

Khcct banner

អត្ថបទទាក់ទង