កម្លាំងជំនាញមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ម្សិលមិញ បានបន្តបោសសម្អាតគ្រាប់បែកចង្កោម នៅទិសខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ ដែលជាសំណល់ពីសង្គ្រាមឈ្លានពានរបស់ថៃ។
លោក ហេង រតនា អគ្គនាយក CMAC បានឱ្យដឹងថា នៅទិសខេត្តឧត្តរមានជ័យ និងបន្ទាយមានជ័យ កម្លាំងជំនាញអង្គភាព CMAC បន្តបោសសម្អាតគ្រាប់បែកចង្កោមសំណល់សង្គ្រាមសៀមឈ្លានពាន តាមលំនៅដ្ឋាន ហេដ្ឋារចនាសម្ពន្ធ័សាធារណៈ និងដីសេដ្ឋកិច្ចសង្គម។
សូមរម្លឹកថា នៅក្នុងសង្គ្រាមឈ្លានពានទាំងពីរលើកនៅឆ្នាំ២០២៥ ថៃបានទម្លាក់គ្រាប់បែក និង បាញ់ផ្លោងបំផ្លិចបំផ្លាញទៅលើមូលដ្ឋានស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាច្រើនកន្លែង ក្នុងនោះថៃបានប្រើប្រាស់ផ្សែងពុល គ្រាប់បែកចង្កោម ជាដើម ដែលជាប្រភេទអាវុធដែលត្រូវបានហាមឃាត់ដោយអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម (CCM)៕