Img 1426
Swift cc time

ក្រុមប្រឹក្សាផ្លាស់ប្តូរមិត្តភាពអន្តរជាតិ (FEC)នៅជប៉ុន រៀបចំអាហារពេលព្រឹកទទួលស្វាគមន៍ថ្នាក់ដឹកនាំCDC ក្នុងបេសកកម្មទាក់ទាញនិងជំរុញវិនិយោគពីជប៉ុនមកកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

តូក្យូ៖ ក្រុមប្រឹក្សាផ្លាស់ប្តូរមិត្តភាពអន្តរជាតិ (FEC) នាព្រឹកថ្ងៃ១០ ខែមិថុនា ឆ្នាំ២០២៦ (ម៉ោងក្នុងតំបន់) បានរៀបចំពិធីជួបជុំទទួលទានអាហារពេលព្រឹកដើម្បីទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតនូវវត្តមានគណៈប្រតិភូកម្ពុជាក្រោមការដឹកនាំរបស់លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការអមចូលរួមពីសមាជិកសមាគមឧកញ៉ាកម្ពុជាផងដែរ។

ពិធីជួបជុំនាព្រឹកនេះ ត្រូវបានប្រារព្ធឡើងក្នុងបរិយាកាសដ៏ស្និទ្ធស្នាល និងពោរពេញដោយស្មារតីមិត្តភាពអន្តរជាតិ ឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា និង FEC ដែលជាស្ថាប័នប្រមូលផ្តុំដោយធុរជនធំៗរបស់ជប៉ុន និងឥស្សរជននយោបាយ។ កម្មវិធីនេះ មិនត្រឹមតែជាការចាប់ផ្តើមដ៏វិជ្ជមានសម្រាប់របៀបវារៈការងារ នាថ្ងៃទីពីរនៃបេសកកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបើកឱកាសដ៏ទូលំទូលាយក្នុងការកសាងបណ្តាញទំនាក់ទំនង បង្កើនទំនុកចិត្ត និងពង្រឹងស្មារតីសហប្រតិបត្តិការជិតស្និទ្ធ រវាងភាគីទាំងពីរ កម្ពុជា-ជប៉ុន ឱ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។

ទន្ទឹមនឹងនេះ ពិធីជួបជុំទទួលទានអាហារពេលព្រឹកក៏បានផ្តល់ជាវេទិកាយ៉ាងសំខាន់ សម្រាប់បង្កើតបណ្តាញទំនាក់ទំនងធុរកិច្ច (Business Networking) យ៉ាងជិតស្និទ្ធ និងស៊ីជម្រៅ រវាងតំណាងវិស័យឯកជននៃប្រទេសជប៉ុន និងតំណាងវិស័យឯកជនពីកម្ពុជា ដើម្បីផ្លាស់ប្តូរព័ត៌មាន ស្វែងយល់ពីសក្តានុពលវិនិយោគទៅវិញទៅមក ក៏ដូចជាការស្វែងរកកាលានុវត្តភាពក្នុងការចាប់ដៃគូសហការធុរកិច្ចរួមគ្នា សំដៅពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគឯកជនរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនខ្លាំងក្លាបន្ថែមទៀត៕


Khcct banner

អត្ថបទទាក់ទង