681 ezgif.com resize
Swift cc time

ក្រសួងសាធារណការ ប្រកាសនឹងអនុវត្តឧបករណ៍តាមដានចរាចរណ៍លើរថយន្ត(សេនស័រ-Sensor) ពិសេសលើរថយន្តធុនធ្ងន់មុនគេ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសពីការដាក់ឱ្យអនុវត្តឧបករណ៍តាមដានចរាចរណ៍រថយន្ត(សេនស័រ-Sensor) ដែលមានសមត្ថភាពតាមដានពេលវេលាដំណើរការរបស់រថយន្ត និងអាកប្បកិរិយារបស់អ្នកបើកបរ ក្នុងគោលដៅធ្វើឱ្យប្រសើរឡើងសកម្មភាពរួមគ្នាពាក់ព័ន្ធសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ គម្រោងនេះ នឹងអនុវត្តលើរថយន្តធនធ្ងន់មុនគេ ដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈ សន្តិសុខសង្គម និងទប់ស្កាត់កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។ នេះបើតាមលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។

ការបំពាក់ឧបករណ៍តាមដានចរាចរណ៍រថយន្ត ជាគម្រោងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជំហានដំបូងនឹងបំពាក់លើរថយន្តដឹកអ្នកដំណើរធុនធំ រថយន្តដឹកបងប្អូនកម្មករ-កម្មការិនី និងរថយន្តដឹកទំនិញធុនធ្ងន់ ដែលធ្វើអាជីវកម្មដឹកជញ្ជូនតាមផ្លូវគោក។ ការបំពាក់ឧបករណ៍តាមដានចរាចរណ៍រថយន្ត មានលទ្ធភាពត្រួតពិនិត្យទិន្នន័យពេលវេលាជាក់ស្តែងលើដំណើរការរបស់រថយន្ត ការប្រើប្រាស់ប្រេងឥន្ធនៈ អាកប្បកិរិយារបស់អ្នកបើកបរ ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការកាត់បន្ថយការចំណាយ និងពង្រឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

បើតាមក្រសួងសាធារណការ គម្រោងនេះបានរៀបចំជាប្រកាស ដែលបានចែងក្នុងអនុក្រឹត្យស្តីពីការគ្រប់គ្រងការធ្វើអាជីវកម្មដឹកជញ្ជូនតាមផ្លូវគោក នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។ ដែលគ្រោងដាក់ឱ្យអនុវត្តន៍សាកល្បងក្នុងពេលឆាប់ៗខាងមុខនេះ។ ទន្ទឹមនឹងនោះ ក្រសួងក៏នឹងប្រមូលអ្នកបើកបរមកបណ្តុះបណ្តាលបន្ថែមពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដើម្បីក្រើនរំលឹកដល់អ្នកបើកបរគ្រប់រូប ចូលរួមទប់ស្កាត់កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដែលវគ្គបណ្តុះបណ្តាលនេះ គ្រោងដំណើរការនៅពេលឆាប់ៗ៕

Khcct banner

អត្ថបទទាក់ទង