ភ្នំពេញ៖រយៈពេលពេញមួយឆ្នាំក្នុងឆ្នាំ២០២០នេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានបើកប្រតិបត្តិការចុះបង្រ្កាបទីតាំងស្តុបទុក និងចែកចាយផលិតផលស៊ីហ្សា និងបារីហេឡិចត្រូវនិចខុសច្បាប់ចំនួន៩ករណីតាមបណ្តាខេត្តក្រុងមួយចំនួន ដោយក្នុងនោះបង្រ្កាបបានជិត៥តោន។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានគូសបញ្ជាក់ថា ទីតាំងដែលបង្រ្កាបនោះមាននៅភ្នំពេញចំនួន៤ទីតាំង បាត់ដំបង១ ទីតាំង បន្ទាយមានជ័យ៤ទីតាំង ចាប់បានបារី និងស៊ីហ្សាចំនួនជិត៥តោន និងឧបករណ៍ម៉ាស៊ីចម្រុះចំនួនជិត៧ពាន់គ្រឿងនិងឧបករណ៍ជួសជុស១០ប្រអប់ និងមានជាច្រើនទៀត។
