Cctime 6monthsfree desktop
Cc times  web banner kh (2)

«ស្វា២ក្បាល»នៅមុខប្រាសាទបាយ័ន ដែលសន្លប់នោះបានដឹងខ្លួនហើយ

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
សត្វស្វានៅមុខប្រសាទបាយ័ន ក្នុងខេត្តសៀមរាប (រូបភាពប្រភព AKP)

ភ្នំពេញ៖ ស្វា២ក្បាល នៅមុខប្រាសាទបាយ័ន ដែលសន្លប់កាលពីម្សិលមិញនោះ បានដឹងខ្លួនហើយ ពោលពុំបានស្លាប់ដូចការចោទប្រកាន់នោះ។ នេះបើតាម ការិយាល័យសង្គ្រោះ និងព្យាបាល នៃរដ្ឋបាលព្រៃឈើនៅថ្ងៃ៣០ ខែ ធ្នូ ឆ្នាំ២០២០។ 

អនុប្រធានការិយាល័យសង្គ្រោះ និងព្យាបាល នៃរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក សេក សេង បានឱ្យដឹងថា គិតត្រឹមល្ងាចនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ ស្វាកាចចំនួន១៦ក្បាល ត្រូវបានចាប់ពីបរិវេណប្រាសាទបាយ័ន និងកំពុងបញ្ជូនទៅរក្សាទុកនៅសួនសត្វភ្នំតាម៉ៅ ដោយលោកបានបញ្ជាក់ថា ពុំមានសត្វស្វាស្លាប់ដូចការចោទប្រកាន់នោះទេ ហើយស្វា២ក្បាលដែលសន្លប់នោះ បានដឹងខ្លួនវិញហើយដែរ។

ដោយឡែក លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ក៏បានបញ្ជាក់ផងដែរថា ៖ «ការចាប់ស្វាកាចៗទាំងនេះ គឺដើម្បីធានាសុវត្ថិភាពភ្ញៀវទេសចរជាតិ អន្តរជាតិ និងសោភ័ណភាពប្រាង្គប្រាសាទ ខណៈដែលពួកវាធ្លាប់បានបង្ករបួសស្នាមដល់អ្នកទេសចរ និងរុញ ឬកាយ ឱ្យជ្រុះនូវថ្មប្រាសាទ ទម្លាក់ចុះក្រោម និងធ្វើឱ្យខូចខាតនូវផ្ទាំងបដាព័ត៌មានផ្សេងៗទៀតផង»។

លោកបន្តថា  ក្រុមការងារនឹងចាប់យកចេញតែស្វាកាចៗប៉ុណ្ណោះ គឺមិនធ្វើឡើងចំពោះសត្វស្វាទាំងអស់នោះទេ ហើយលោកក៏សុំច្រានចោលទាំងស្រុង នៅរូបភាពសត្វស្វារងរបួសដែលត្រូវបានចែកចាយ និងផ្សព្វផ្សាយ ដែលតាមពិតគឺស្វារងរបួសនេះ បានរងរបួសដោយត្រូវម៉ូតូបុក ហើយក្រុមអ្នកថតដាក់យូធូប បានថតនៅពេលកាលពីពេលកន្លងយូរដែរមកហើយ និងបានផ្សព្វផ្សាយនៅលើបណ្តាញយូធូបផងដែរ។

ជាងនេះទៅទៀត លោក ឡុង កុសល បានបញ្ជាក់បន្ថែមថា ហ្វូងសត្វស្វាកាចៗមួយចំនួនដែលមានភាពសាំទៅនឹងមនុស្ស និងការផ្តល់នំចំណីដោយមនុស្ស គឺតាមរយៈក្រុមដែលថតដាក់យូធូបនេះ ហើយបានប្រែពីប្រភេទសត្វព្រៃមកជាសត្វចិញ្ចឹម។ 

តួយ៉ាង សត្វស្វាទាំងនោះបានចេញចូលរកចំណីក្នុងតំបន់ប្រាសាទផងដែរ។ ក្នុងការស្វែងរកចំណីនោះ សត្វស្វាបានដណ្តើមចំណីពីមនុស្ស បង្កការរំខាន និងពេលខ្លះប៉ះពាល់ និងបង្កគ្រោះថ្នាក់ដល់ភ្ញៀវទេសចរដោយផ្ទាល់តែម្តង។ ប្រការនេះចាំបាច់ត្រូវតែយកចេញដើម្បីបញ្ចៀសបញ្ហាផ្សេងៗនាពេលអនាគត។ ក្នុងន័យនេះ អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការចាប់យកសត្វស្វាកាចៗទាំងនោះ ចេញពីតំបន់អង្គរទៅធ្វើចត្តាឡីស័កមុននឹងព្រលែងចូលព្រៃធម្មជាតិផ្សេងទៀតក្រៅពីឧទ្យានអង្គរ៕

ប្រភព៖ AKP

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
ពាក្យទាក់ទង: ស្វា
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង