681 ezgif.com resize
Swift cc time

ក្រុមហ៊ុនOCIC ចំណុះCanadia Group ទទួលបានហិរញ្ញប្បទានយុទ្ធសាស្ត្រ១០០ លានដុល្លារពីអាម៉េរិក ដើម្បីគាំទ្រពង្រីក «អាកាសយានដ្ឋានអន្តរជាតិតេជោ»

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ក្រុមប្រឹក្សាភិបាលនៃសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិ (DFC) របស់អាម៉េរិក នៅថ្ងៃទី ៣ មិថុនា បានអនុម័តទឹកប្រាក់១០០ លានដុល្លារសម្រាប់គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីគាំទ្រដល់ការពង្រីកហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍របស់ព្រះរាជាណាចក្រកម្ពុជា។ការព្រមព្រៀង បន្ទាប់ពីការសិក្សាវាយតម្លៃយ៉ាងយកចិត្តទុកដាក់ ក្នុងនោះរួមមាន សមិទ្ធលទ្ធភាពនៃគម្រោង លើតថភាពលក្ខណៈបច្ចេកទេស ប្រតិបត្តិការ ការវាយតម្លៃហេតុនិងផលប៉ះពាល់បរិស្ថាន និងសង្គម (ESIA)។

ស្របតាមការអនុវត្តនីតិវីធីកន្លងមក នីតិវិធីជាបន្តរបន្ទាប់នឹងត្រូវបំពេញ រួមបញ្ចូលទាំងដំណើរការជូនដំណឹងរបស់សភាជាន់ខ្ពស់ផងដែរ មុននឹងហិរញ្ញប្បទាននេះ ត្រូវទទួលបានភតិសន្យានិងចូលជាស្ថាពរបាន។ការសម្រេចបានដ៏សំខាន់នេះ គឺបានមកពីការខិតខំ និងទំនាក់ទំនងរយៈពេលជាច្រើនឆ្នាំ រវាងក្រុមហ៊ុនសម្ព័ន្ធកាណាឌីយ៉ា និង OCIC ជាមួយស្ថាប័នផ្សេងៗរបស់អាម៉េរិក រួមមានស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា សភាពាណិជ្ជកម្មអាម៉េរិកនៅកម្ពុជា និង បណ្តាក្រុមហ៊ុនអាម៉េរិកជាច្រើនផ្សេងទៀតដូចជា General Electric, OTIS, Caterpillar, Ford និង Apple ។ 

តាមរយៈគណៈប្រតិភូធុរកិច្ច ការចូលរួមសន្និបាត និងការសន្ទនាផ្សេងៗ យើងទាំងអស់គ្នាបាននិងកំពុងធ្វើការរួមគ្នាដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរបស់ព្រះរាជាណាចក្រកម្ពុជា។

ប្រធានក្រុមប្រឹក្សាភិបាល របស់ក្រុមហ៊ុនសម្ព័ន្ធកាណាឌីយ៉ា និង OCIC លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ បានប្រសាសន៍ថា “យើងមានសេចក្តីសោមនស្សរីករាយស្វាគមន៍ សាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាម៉េរិក (DFC) ក្នុងនាមជាដៃគូក្នុង គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ។ នេះគឺជាការប្តេជ្ញាចិត្តរួមគ្នារវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រដល់ការរីកចម្រើន និងលើកកម្ពស់ការតភ្ជាប់ក្នុងតំបន់ និង ពិភពលោក”

គួរបញ្ជាក់ថា DFC របស់អាម៉េរិក បានសង្កត់ធ្ងន់ថា ការអនុម័តគម្រោងវិនិយោគជាយុទ្ធសាស្ត្រថ្មីជាមួយប្រទេសកម្ពុជានាពេលនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីតួនាទីរបស់ DFC ដែលមានសមត្ថភាពផ្តល់ហិរញ្ញប្បទាន ជំនាញ និង ការច្នៃប្រឌិត ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់បំផុតមួយរបស់កម្ពុជា៕

Khcct banner

អត្ថបទទាក់ទង