681 ezgif.com resize
Swift cc time

គយចិន ចុះពិធីសារជាមួយក្រសួងកសិកម្មកម្ពុជា ដើម្បីនាំចេញ«មៀនសម្ងួត»ពីកម្ពុជាទៅកាន់ទីផ្សារចិន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ)

ភ្នំពេញ៖ អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) និងក្រសួងកសិកម្មកម្ពុជា នាថ្ងៃទី៣ មិថុនា បានចុះហត្ថលេខាលើពិធីសារស្តីពីលក្ខខណ្ឌតម្រូវអនាម័យ និងភូតគាមអនាម័យ សម្រាប់ការនាំចេញ មៀនសម្ងួតពីកម្ពុជាទៅកាន់ទីផ្សារចិន។ ពិធីនេះ រៀបចំឡើងដោយមានវត្តមានលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា ជាមួយលោកស្រី Sun Meijun រដ្ឋមន្រ្តីនៃអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន។

ការចុះពិធីសារ និងអនុស្សរណៈនៃការយោគយល់ខាងលើនេះ ត្រូវបានភាគីទាំងពីរ អះអាងថាជាលទ្ធផលផ្លែផ្កា ផ្អែកលើគោលជំហររួមគ្នាពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីបង្កើនទំហំកសិ-ពាណិជ្ជកម្មកម្ពុជា-ចិន។ ក្នុងនោះ ភាគីទាំងពីរនឹងជំរុញការនាំចេញកសិផលសក្តានុពលពីកម្ពុជាទៅកាន់ទីផ្សារចិន ព្រមទាំងធានាបាននូវគុណភាព និងស្តង់ដារអនាម័យ សំដៅនាំមកនូវផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ។

ពិធីសារលក្ខខណ្ឌតម្រូវអនាម័យ និងភូតគាមអនាម័យ ឬហៅកាត់ថា SPS គឺជាយន្តការព្រមព្រៀងគ្នាបើកទីផ្សារដ៏សំខាន់មួយសម្រាប់ភាគីទាំងពីរ។ ពិធីសារ SPS កំណត់លក្ខខណ្ឌ ថែទាំ ប្រមូលផល សម្អាត កែច្នៃ វេចខ្ចប់ និងដឹកជញ្ជូន ដើម្បីធានាថារាល់កសិផលនាំចេញទាំងអស់ មិនមានផ្ទុកមេរោគ សារធាតុគីមី សត្វល្អិតចង្រៃ ឬជំងឺឆ្លង ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស សត្វ និងដំណាំឡើយ។

ក្រសួងកសិកម្មក៏បានបញ្ជាក់ថា បើគ្មានពិធីសារ SPS ទេ គឺមិនអាចនាំចេញបានទេ បើទោះបីជាមានអ្នកចាំទិញក៏ដោយ ពីព្រោះប្រទេសនាំចូលតម្រូវឱ្យមានការចុះហត្ថលេខាលើពិធីសារ SPS លើកសិផលនីមួយៗជាមុនសិន ទើបគេអនុញ្ញាតឱ្យចូលក្នុងទីផ្សាររបស់គេជាផ្លូវការបាន៕


Khcct banner

អត្ថបទទាក់ទង