681 ezgif.com resize
Swift cc time

កម្លាំងជំនាញក្រុងកំពង់សោម បង្ក្រាបទីតាំងបទល្មើស Online Scams ឃាត់ខ្លួនជនបរទេស ២៦នាក់

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ព្រះសីហនុ ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងកំពង់សោម នៅថ្ងៃទី០២ មិថុនា បានប្រតិបត្តិការបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើស Online Scams នៅផ្ទះវីឡាជួលមួយកន្លែង ស្ថិតក្នុងភូមិគគីរ សង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ និងរកឃើញជនបរទេស ២៦នាក់ (ស្រី ៣នាក់) រួមមាន ជនជាតិចិន ៣នាក់ និងជនជាតិវៀតណាម ២៣នាក់ មិនមានលិខិតឆ្លងដែនជាប់ខ្លួន ។

ក្នុងប្រតិបត្តិការនេះ ដឹកនាំដោយលោក នួន ប៊ុនថុល អភិបាលក្រុង និងមានការសម្រលសម្រួលនីតិវិធីពីលោក កង ធីរ៉េម ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ និងដោយមានការចង្អុលបង្ហាញពី ឧត្ដមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ព្រមទាំងកម្លាំងជំនាញខេត្ត។ បន្ទាប់ពីត្រួតពិនិត្យឧបករណ៍អេឡិចត្រូនិច សមត្ថកិច្ចរកឃើញមានពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងដកហូតសម្ភារៈរួមមាន កុំព្យូទ័រយួរដៃ ១១គ្រឿង, ទូរស័ព្ទ ២០គ្រឿង, រថយន្ត ២គ្រឿង និងម៉ូតូ ១គ្រឿង ។

បច្ចុប្បន្ន ជនបរទេសទាំង ២៦នាក់ ត្រូវបាននាំមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសាកសួរ និងបន្តនីតិវិធី ។ ចំណែកទីតាំងខាងលើ ដោយមានតំណាងម្ចាស់ទីតាំងឈ្មោះ ឌឹម គាំ ភេទស្រី ជនជាតិខ្មែរ អាយុ ៣៦ឆ្នាំ ត្រូវបានបិទសៀលជាបណ្តោះអាសន្ន៕


Khcct banner

អត្ថបទទាក់ទង