Yearendyearend1140x150

SMEចំនួន១២៥ នឹងទទួលបានថវិកាជំនួយក្រោមការវិនិយោគថ្មី៥០ម៉ឺនដុល្លារ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ សហគ្រាសធុនតូច និងមធ្យម(SME)ចំនួន១២៥ នឹងទទួលបានថវិកាជំនួយក្រោមការវិនិយោគថ្មីក្នុងទឹកប្រាក់ចំនួន៥០ម៉ឺនដុល្លារ ក្រោមការឧបត្ថម្ភរបស់កម្មវិធីពង្រឹងក្របខ័ណ្ឌសមាហរណកម្ម(EIF) និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP)។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០។

យោងតាមសេចក្តីប្រកាស រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ថវិកាជំនួយ និងការបណ្តុះបណ្តាលអំពីរបៀបធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ដល់សហគ្រាសធុនតូច និងមធ្យមចំនួន១២៥ តាមរយៈការវិនិយោគថ្មីក្នុងទឹកប្រាក់ចំនួន៥០០.០០០ដុល្លារអាមេរិក ក្រោមការឧបត្ថម្ភរបស់កម្មវិធីពង្រឹងក្របខ័ណ្ឌសមាហរណកម្ម(EIF) និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP)។

សេចក្តីប្រកាសបន្ថែមថា មូលនិធិនេះនឹងផ្តល់ការគាំទ្រដល់ការបណ្តោះបណ្តលគំនិតអាជីវកម្ម និងគំនិតផ្តួចផ្តើមបែបនវានុវត្តន៍ និងកម្មវិធិផ្តល់ថវិកាគាំទ្រខ្នាតតូចរយៈពេល០៦ខែ ដើម្បីជួយសហគ្រាសធុនតូច និងមធ្យមក្នុងការផ្លាស់ប្តូរទៅប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិច លក់ផលិតផល និងសេវាកម្មតាមប្រព័ន្ធអនឡាញដែលលក់ផលិតផល ឬសេវាកម្មទៅឱ្យអតិថិជនក្នុងស្រុក និងក្រៅស្រុក តាមរយៈថ្នាលបច្ចេកវិទ្យាថ្មីមួយ(B2B2C Marketplace) ដែលកំពុងបង្កើតឡើងដោយក្រសួងពាណិជ្ជកម្ម។

ក្រសួងបន្តថា គំនិតផ្តួចផ្តើមនេះត្រូវបានបង្កើត និងអនុវត្តរួមគ្នាដោយក្រសួងពាណិជ្ជកម្ម(MOC) និងUNDP ដែលជាសមាសភាគមួយយ៉ាងសំខាន់នៃគម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកកម្ពុជាហៅថា Go4eCAM ដែលមានគោលបំណងក្នុងការបង្កើតឱកាសទាំងក្នុងស្រុក និងអន្តរជាតិដល់សហគ្រាសធុនតូច និងមធ្យម តាមរយៈគំនិតផ្តួចផ្តើមឌីជីថលភាវរូបនីយកម្ម ដើម្បីបង្កើតការងារថ្មីឱ្យបានច្រើនជាង១០,០០០ត្រឹមឆ្នាំ២០២២ ដែលជាគោលដៅគម្រោង Go4eCAM៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: SME
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង