រយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ទី៣១ ខែឧសភា ឆ្នាំ២០២៦ កម្ពុជាបន្តធ្វើកាបណ្ដេញចេញជនបរទេសសរុបចំនួន ២,៨៤៧នាក់ ស្រី៣៤៨នាក់ មាន ២៩សញ្ជាតិ រួមមាន ៖ យូហ្គង់ដា កាមេរូន ហ្គាណា លីបេរីយ៉ា ប្រេស៊ីល ប៉ាគីស្ថាន នេប៉ាល់ ជប៉ុន ហ្វីលីពីន រវ៉ាន់ដា នីហ្សេរីយ៉ា បង់ក្លាដេស ចិន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្គីណេ អាមេរិក ចិនតៃវ៉ាន់ សិង្ហបុរី ឥណ្ឌា វៀតណាម ប៉េរូ កេនយ៉ា ហ្ស៊ីមប៉ាវេ ឡាវ រុស្សី កូរ៉េ និងជនជាតិស្រីលង្កា ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា។
យោងតាមរបាយការណ៍របស់អគ្គនាយកអន្តោប្រវេសន៍ បានឲ្យដឹងថាក្នុងនោះមានជនជាតិចិន ៨៣៦នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)ត្រូវបានបណ្ដេញចេញតាមរយៈយន្តហោះពិសេសនៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ និងជនជាតិមីយ៉ាន់ម៉ា ៧៥នាក់ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញ តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិតេជោ និងមានជនជាតិវៀតណាម ២៨២នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញ តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំឌិន និងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ និងជនបរទេសមួយចំនួនទៀតពាក់ព័ន្ធករណីលួចឆ្លងដែន បន្លំឯកសារក្លែងក្លាយ ស្នាក់នៅគ្មានលិខិតឆ្លងដែន ចាប់ជំរិទទារប្រាក់ ប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ ( QR Code ក្លែងក្លាយ) ឆបោកតាមប្រព័ន្ធអនឡាញ ធ្វើការងារខុសច្បាប់ និងបទល្មើសព្រហ្មទណ្ឌផ្សេងៗទៀតនៅក្នុងកម្ពុជា ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ៕