681 ezgif.com resize
Swift cc time

គណៈប្រិតិភូធនាគារកណ្តាលហ្រ្វង់កូហ្វូន ធ្វើទស្សនកិច្ចស្វែងយល់អំពីប្រវត្តិសាស្រ្ត សិល្បៈ និងស្ថាបត្យកម្មដ៏អស្ចារ្យនៃរមណីយដ្ឋានអង្គរ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

សៀមរាប៖ គណៈប្រតិភូជាន់ខ្ពស់ថ្នាក់ទេសាភិបាលធនាគារកណ្តាលហ្រ្វង់កូហ្វូន នៅថ្ងៃទី៣១ឧសភាបានធ្វើដំណើរទស្សនកិច្ចប្រាសាទនានាក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីអនុញ្ញាតឱ្យគណៈប្រតិភូបានឈ្វេងយល់អំពីប្រវត្តិសាស្រ្ត សិល្បៈ និងស្ថាបត្យកម្មដ៏អស្ចារ្យនៃរមណីយដ្ឋានអង្គរ ព្រមទាំងសមិទ្ធផលសំខាន់ៗមួយចំនួនរបស់អាជ្ញាធរជាតិអប្សរាផងដែរ។ ទស្សនកិច្ចនេះដឹកនាំដោយលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា។

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះធ្វើឡើងបន្ទាប់ពីគណៈប្រតិភូបានបញ្ចប់ការចូលរួមសន្និសីទថ្នាក់ទេសាភិបាលធនាគារកណ្តាលហ្វ្រង់កូហ្វូន លើកទី២៨ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ៕


Khcct banner

អត្ថបទទាក់ទង