681 ezgif.com resize
Swift cc time

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ច្រានចោលព័ត៌មានប្រឌិតដែលផ្សាយថា កម្ពុជាសម្រេចឲ្យជនជាតិអាហ្វ្រិកដែលមានផុតកំណត់ត្រាគេចចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបតំណាង

ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានពិនិត្យឃើញថា កាលពីពេលថ្មីៗនេះ គេហទំព័រមួយចំនួនដែល មានអាសយដ្ឋាន https://campaigneronline.com និង https://www.newsghana.com បានធ្វើការផ្សព្វផ្សាយព័ត៌មានដែលនិយាយថា “Cambodia Orders Africans with Expired Immigration Waivers to Leave by May 31, 2026” (កម្ពុជា សម្រេចឲ្យជនជាតិអាហ្វ្រិកដែលមានផុតកំណត់ត្រាគេចចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦)។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃកម្ពុជា បានធ្វើការបញ្ជាក់ថា ព័ត៌មានដែលបានផ្សព្វផ្សាយនៅលើគេហទំព័រទាំងនោះ គឺពុំមែនជាព័ត៌មានពិតឡើយ។

ដើម្បីទទួលបាននូវព័ត៌មានផ្លូវការ ក្រសួងមហាផ្ទៃ អំពាវនាវដល់សាធារណជនជាតិនិងអន្តរជាតិ ចូលមើលព័ត៌មាននៅក្នុងគេហទំព័រផ្លូវការរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលមានអាសយដ្ឋាន: www.immigration.gov.kh ឬសាកសួរព័ត៌មានដោយផ្ទាល់តាមរយៈលេខទូរស័ព្ទ Hot-Line: (+855) 78 38 66 99 ។

Khcct banner

អត្ថបទទាក់ទង