681 ezgif.com resize
Swift cc time

ស.ស.យ.ក រៀបចំព្រឹត្តិការណ៍«ដាស់ស្មារតីជាតិ» ចំថ្ងៃខួប១ឆ្នាំ ថៃលួចបាញ់ប្រហារលើវីរកងទ័ពកម្ពុជា និង បើកការឈ្លានពាន

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ព្រឹត្តិការណ៍ «ដាស់ស្មារតីជាតិ» រៀបចំឡើងដោយ សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) បានចាប់ផ្តើមហើយនៅល្ងាចថ្ងៃទី ២៨ ឧសភានេះ ដោយមានការចូលរួមពីមហាជនខ្មែរយ៉ាងច្រើនកុះករ អមជាមួយការស្រែកច្រៀងបទចម្រៀងស្នេហាជាតិ គោរពភ្លេងជាតិ និងជាពិសេសគោពដល់វិញ្ញាណក្ខន្ធ វីរកងទ័ពកម្ពុជា ដែលបានពលីការពារដែនអធិបតេយ្យជាតិកម្ពុជា ប្រឆាំងការឈ្លាពាន ជាពិសេស ការឈ្លានពានរបស់ថៃ។

ព្រឹត្តិការណ៍នេះ គឺធ្វើឡើង ចំថ្ងៃខួប១ឆ្នាំ នៃលួចការបាញ់ដោយខុសច្បាប់ ពីសំណាក់យោធាថៃ លើ វីរកងទ័ពកម្ពុជា ១រូប គឺ ព្រិន្ទបាលឯក សួន រ៉ោន ដែលជាវីរកងទ័ពឈរជើងការពារ នៅតំបន់មុំបី និងការឈ្លានពានលើដែនអធិបតេយ្យកម្ពុជាយ៉ាងកំរោលខុសច្បាប់។

ព្រឹត្តិការណ៍ «ដាស់ស្មារតីជាតិ» បានចាប់ផ្តើមនៅល្ងាចនេះ ដោយមានការចូលរួមដឹកនាំដោយ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) សមាជិក សមាជិកា សសយក ជាច្រើននាក់ ព្រមទាំងមានការចូលរួមពីមហាជខ្មែរជាច្រើននាក់ថែមទៀតផង។

លោក ហ៊ុន ម៉ានី បានថ្លែងចាត់ទុក ព្រឹត្តិការណ៍«ដាស់ស្មារតីជាតិ» ជាការជំរុញ នៃការចងចាំ ផ្សារភ្ជាប់ជាមួយការឈឺចាប់ ប្រែក្លាយជាកម្លាំងជំរុញទឹកចិត្តរបស់ប្រជាជន ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន ស្ថាប័នរបស់ខ្លួន និង សម្រាប់អភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរឹងមាំ។

សង្គ្រាមរវាងកម្ពុជា និងថៃ នៅក្នុងឆ្នាំ២០២៥ ត្រូវបានចាត់ទុកថា ជាសង្គ្រាមដែលកម្ពុជាមិនបានជ្រើសរើស និង គ្មានជម្រើស ក្រៅពីការពារខ្លួន។សង្គ្រាមនេះ ត្រូវបានចាត់ទុក ជា «ដាស់ស្មារតីជាតិ»ឱ្យមនុស្សខ្មែរគ្រប់រូប ជម្នះការឈឺចាប់ ហើយរួមគ្នាបំផុស និង ដាស់ស្មារតីស្នេហាជាតិ ក្រោកឈរតតាំងសត្រូវឈ្លានពាន។

តាមរយៈព្រឹត្តិការណ៍នេះ នឹងបង្ហាញឱ្យឃើញថា ទោះស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ កម្ពុជានៅតែតស៊ូជម្នះនូវបញ្ហា ជាមួយ ស្មារតីរួបរួម ជួយគ្នាក្នុងគ្រាលំបាក ដែលមិនអាចបំបែកបំបាក់បាន ជំរុញសកម្មភាពបន្ត ពង្រឹងស្មារតី និង ត្រៀមខ្លួនឱ្យបានរួចរាល់ក្នុងការប្រឈមរាល់ការគម្រាមគំហែង ហានិភ័យ ដែលអាច នឹង កើតមានឡើងនាថ្ងៃអនាគត៕


Khcct banner

អត្ថបទទាក់ទង