681 ezgif.com resize
Swift cc time

«គម្រោងឌឿងហែម» ផ្ដល់ក្តីសង្ឃឹមថ្មីសម្រាប់សេដ្ឋកិច្ចមូលដ្ឋាន និងពង្រឹងសោភ័ណភាពនៃឌឿងហែមអូរឫស្សី

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ គម្រោង Dueng Hem Aura  ផ្ដល់ក្តីសង្ឃឹមថ្មីសម្រាប់សេដ្ឋកិច្ចមូលដ្ឋាន និងពង្រឹងសោភ័ណភាពនៃឌឿងហែមអូរឫស្សី។ គម្រោងនេះបានប្រមូលផ្តុំនិស្សិតដែលសិក្សាជំនាញពាក់ព័ន្ធ ដើម្បីពិភាក្សាស្រាវជ្រាវពីបញ្ហាប្រឈមពីសំណាក់អ្នករស់នៅក្នុងតំបន់ឌឿងហែមអូរឫស្សី និងពិភាក្សារកដំណោះស្រាយដែលឆ្លើយតបនឹងបញ្ហាប្រឈមដែលត្រូវបានលើកឡើងអំឡុងពេលសិក្សាស្រាវជ្រាវ។ ទោះការសិក្សាស្រាវជ្រាវពីយុវជនបានបញ្ចប់ដល់ដំណាក់កាលដាក់បង្ហាញលទ្ធផលក្តី គេហទំព័រ Dueng Hem Aura នឹងបន្តចែករំលេកនូវមាតិកាពាក់ព័ន្ធនឹងតំបន់នេះ ដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការទាក់ទាញទាំងទេសចរក្នុងស្រុក និងអន្តរជាតិចូលរួមរុករកភាពស្រស់បំព្រងនៅតំបន់នេះបន្តទៀត។ ទស្សនាវីដេអូសម្ភាសពេញតាមរយៈវីដេអូខាងក្រោម៖



Khcct banner

អត្ថបទទាក់ទង