681 ezgif.com resize
Swift cc time

គយចិនដាក់ចេញនូវបទប្បញ្ញត្តិថ្មី ស្តីពី«ការគ្រប់គ្រងការចុះបញ្ជីសហគ្រាសផលិតចំណីអាហារ »ដើម្បីធានាសុវត្ថិភាពចំណីអាហារនាំចូលទៅចិន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន បានដាក់ចេញនូវបទប្បញ្ញត្តិថ្មី ស្តីពី «គោលនយោបាយគ្រប់គ្រងការចុះបញ្ជីសហគ្រាសបរទេសដែលផលិតចំណីអាហារ សម្រាប់ការនាំចូល ផលិតផលចំណីអាហារទៅកាន់ប្រទេសចិន» ដើម្បីធានាសុវត្ថិភាពចំណីអាហារនាំចូលទៅចិន។ បទប្បញ្ញត្តិនេះ នឹងចូលជាធរមាននៅថ្ថៃទី១ ខែមិថុនា ឆ្នាំ២០២៦ខាងមុខ។ នេះបើតាមសេចក្ដីប្រកាសរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

បើតាមសេចក្ដីប្រកាស បទប្បញ្ញត្តិថ្មីនេះ មានគោលបំណងធានាសុវត្ថិភាពចំណី អាហារនាំចូលក្នុងប្រទេសចិន និងបន្តនិរន្តរភាព នៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មចំណីអាហារ ដែលនឹងត្រូវចូលជាធរមាននៅ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ។

សេចក្ដីប្រកាសបន្តថា ដើម្បីធានាបាននូវដំណើរការនាំចេញផលិតផលចំណីអាហារពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិនប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា សហគ្រាសផលិតចំណីអាហារដែលមានបំណងនាំផលិតផលរបស់ខ្លួនចូលទៅប្រទេសចិនទាំងអស់ ត្រូវត្រៀមលក្ខណៈអនុវត្តស្របតាមនីតិវិធី និងបទប្បញ្ញត្តិថ្មី ដូចមានចែងក្នុងឯកសារភ្ជាប់ជូនមកជាមួយ៕


Khcct banner

អត្ថបទទាក់ទង