ឧត្តរមានជ័យោះ ម្ចាស់ហាងកាហ្វេមួយកន្លែង នៅខេត្តឧត្តរមានជ័យ យកគ្រាប់មិនទាន់ផ្ទុះសំណល់ពីសង្គ្រាមមកដាក់តាំង និងយកកេសគ្រាប់ធ្វើជាតុកាហ្វេ សម្រាប់ធ្វេីពាណិជ្ជកម្ម ហាងកាហ្វេ ដើម្បីទាក់ទាញភ្ញៀវ។ តែយ៉ាងណា អាជ្ញាធរមូលដ្ឋានបានអន្តរាគមន៍ និងចាត់វិធានការទាន់ពេលវេលា។
យោងតាមលោក ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានលើកឡើងថា មានគំនិតឆ្នៃប្រឌិតបង្កេីនភាពទាក់ទងនិងការចងចាំអំពីសំណល់សង្គ្រាម សម្រាប់ធ្វេីពាណិជ្ជកម្ម ហាងកាហ្វេ ដោយបានយកគ្រាប់មិនទាន់ផ្ទុះសំណល់សង្គ្រាមដាក់តាំង និងយកកេសគ្រាប់ធ្វេីជាតុកាហ្វេ។ តែយ៉ាងណា អាជ្ញាធរខេត្តឧត្តរមានជ័យ បានចាត់វិធានការទាន់ពេលវេលា ចំពោះហាងកាហ្វេមួយកន្លែង នៅខេត្តឧត្តរមានជ័យ នេះផងដែរ។
អគ្គនាយកសុីម៉ាក់ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ គប្បីប្រុងប្រយត្ន័ចំពោះគ្រាប់យុទ្ធភណ្ឌសំណល់សង្គ្រាមដោយកុំប៉ះពាល់ លើកដាក់ និងជាពិសេសកុំប្រព្រឹត្តិនូវទង្វើប្រកបដោយគ្រោះថ្នាក់ និងខុសច្បាប់បែបនេះ៕