681 ezgif.com resize
Swift cc time

កងទ័ពជើងគោកកម្ពុជា ចូលរួមសមយុទ្ធពហុភាគី«PRAGATI»នៅសាធារណរដ្ឋឥណ្ឌា

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

កងទ័ពជើងគោកកម្ពុជា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ បានចូលរួមសមយុទ្ធពហុភាគី PRAGATI 2026 នៅទីក្រុង Umroi រដ្ឋ Meghalaya នៅសាធារណរដ្ឋឥណ្ឌា ដោយមានការចូលរួមពីប្រទេសមិត្តចំនួន ១២។

បើតាមកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ សមយុទ្ធពហុភាគី PRAGATI 2026 បានចាប់ផ្តើមជាផ្លូវការ ដោយមានការចូលរួមពីប្រទេសមិត្តចំនួន ១២ រួមមាន៖ កម្ពុជា ប៊ូតាន ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ម៉ាល់ឌីវ មីយ៉ាន់ម៉ា នេប៉ាល់ ហ្វីលីពីន សីសែល ស្រីលង្កា និងវៀតណាម។ សមយុទ្ធនេះមានរយៈពេល ០២សប្តាហ៍ ដែលមានគោលបំណងលើកកម្ពស់ការសម្របសម្រួលប្រតិបត្តិការ ការកសាងទំនុកចិត្តទៅវិញទៅមក និងការពង្រឹងសមត្ថភាពរួមរវាងបណ្ដាប្រទេសចូលរួម។

សូមបញ្ជាក់ថា សមយុទ្ធ PRAGATI នឹងផ្តោតលើប្រតិបត្តិការប្រឆាំងភេរវកម្ម ក្នុងតំបន់ពាក់កណ្ដាលភ្នំ និងព្រៃភ្នំ តាមរយៈការធ្វើលំហាត់ផែនការរួម ការហ្វឹកហ្វឺនយុទ្ធវិធី និងប្រតិបត្តិការរួមគ្នាផងដែរ៕


Khcct banner

អត្ថបទទាក់ទង