681 ezgif.com resize
Swift cc time

កម្ពុជា-ចិន ចុះកិច្ចព្រមព្រៀងអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិ៧ ប៉ែកខាងជើង (ចាប់ពីខេត្ដក្រចេះទៅ ត្រពាំងក្រៀល ខេត្ដស្ទឹងត្រែង)

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ក្រសួងសាធារណការ និងដឹកជញ្ជូន

ភ្នំពេញ៖ កម្ពុជា-ចិន នាថ្ងៃទី១៩ ឧសភានេះ បានពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិ៧ ប៉ែកខាងជើង (ចាប់ពីខេត្ដក្រចេះទៅ ត្រពាំងក្រៀល ខេត្ដស្ទឹងត្រែង) ដែលមានប្រវែងសរុប ៩៦,៦៣ គម ឱ្យលើកកម្រិតឡើងវិញ។

នាថ្ងៃទី១៩ ឧសភា លោក ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងលោកស្រី ចុង ជៀ ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម អមស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិ៧ ប៉ែកខាងជើង (ចាប់ពីខេត្ដក្រចេះទៅ ត្រពាំងក្រៀល ខេត្ដស្ទឹងត្រែង)។

បើតាមក្រសួងសាធារណការ គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៧ ប៉ែកខាងជើងនេះ មានប្រវែងសរុប ៩៦,៦៣ គម ដែលនឹងត្រូវលើកកម្រិតឡើងវិញ ដោយក្រាលបេតុងកៅស៊ូ AC និងបំពាក់បរិក្ខារសុវត្ថិភាពចរាចរណ៍នានា។

គួរបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៧ នេះជាខ្សែផ្លូវមានសក្ដានុពល បម្រើដល់វិស័យឡូជីស្ទីក ដែលជួយដល់កំណើនសេដ្ឋកិច្ច និងការតភ្ជាប់នៅក្នុងតំបន់ភូមិភាគឦសាន ជាពិសេសតភ្ជាប់ទៅកាន់ព្រំដែនអន្ដរជាតិកម្ពុជា-ឡាវ (ត្រពាំងក្រៀល-ណងណុកខៀន)៕

Khcct banner

អត្ថបទទាក់ទង